អ្នក​សិក្សា​ផ្នែក​បច្ចេកវិទ្យា​ រំឭក​អ្នក​មើល​បាល់​ទាត់​តាម​អ៊ីនធឺណិត​ឲ្យ​​ប្រយ័ត្ន​ចំពោះ​ការ​ឆ្លង​មេរោគ​ពី​អ៊ីនធឺណិត

ស្រប​ពេល​ដែល​ការប្រកួត​បាល់ទាត់​ពិភពលោក​ ​ឆ្នាំ​២០១៨ ​បាន​ចាប់​ផ្តើម​តាំងពី​ថ្ងៃ​ទី​១៤ ​ខែ​មិថុនា ​អ្នកប្រើប្រាស់​អ៊ីនធឹណិត​ជាច្រើន​បាន​ស្វះស្វែងរក​វែបសាយ ​ឬ​វិធីសាស្ត្រ​ដែល​អាច​ជួយ​ឱ្យ​ពួកគេ​ទស្សនា​ការប្រកួត​បាល់ទាត់​ពិភពលោក​ដោយ​ឥត​គិត​​ថ្លៃ។​

អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​អ៊ីនធឹណិត​ ​រំឭក​ដល់​អ្នក​ទស្សនាការ​ប្រកួត​បាល់ទាត់​ពិភពលោក​នៅ​លើ​អ៊ីនធឹណិត​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ឆ្លង​មេរោគ​ពី​អ៊ីនធឹណិត​ ​ដែល​បង្ក​ដោយ​ក្រុម​ចោរ​បច្ចេកវិទ្យា ​ឬ​ Hacker ​តាមរយៈ​តំណ​ភ្ជាប់​ទៅ​ទស្សនា​ការប្រកួត​បាល់ទាត់​ពិភពលោក​។​

ចាប់​តាំងពី​ការប្រកួត​បាល់ទាត់​ពិភពលោក​បាន​ចាប់ផ្ដើម​ ​អ្នកប្រើប្រាស់​អ៊ីនធឺណិត​មួយ​ចំនួន​បាន​ស្វះស្វែងរក​តំណ​ភ្ជាប់​​​កម្មវិធី​ ​ឬ​គន្លឹះ​ខ្លី​ៗ​នៅ លើ​វែបសាយ​ Google ​ឬ​បណ្ដាញ​សង្គម ​ដើម្បី​អាច​ទស្សនា​ការប្រកួត​បាល់ទាត់​បាន​ ​និង​ដោយ​ឥត​គិត​ថ្លៃ​។​
អ្នក​សិក្សា​ផ្នែក​បច្ចេកវិទ្យា​បារម្ភ​ថា ​កម្មវិធី​តំណ​ភ្ជាប់​ ​ឬ​គន្លឹះ​ខ្លី​ៗ ជាច្រើន ​ដែល​បាន​ចែកចាយ​នៅ​​លើ​​អ៊ីនធឹណិត​ ​និង​​ដាក់​ឲ្យ​​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ​ ​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​អ្នកប្រើប្រាស់​។​
ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អង្គការ​សង់ត្រាល់​ ​លោក​ ង៉ែត ​ម៉ូសេ ​លើកឡើង​ថា​កម្មវិធី​កុំព្យូទ័រ ​ទូរស័ព្ទ​ ​និង​តំណ​ភ្ជាប់​មួយ​ចំនួន​ដែល​អ្នកប្រើប្រាស់​បាន​ឃើញ​នៅ​លើ​ Google ​ឬ​បណ្ដាញ​សង្គម​ដូចជា​ហ្វេសប៊ុក ​អាច​នាំ​ពួក​គេ​ទៅកាន់​វែបសាយ​ដែល​មាន​មេរោគ ​ឬ​ហៅ​ថា​ Malicious Website ៖ “​ភាគ​ច្រើន​នៃ​អ្នក​ដែល​ចូលចិត្ត​ទស្សនា​បាល់ទាត់​ ​នាំគ្នា​ស្វែងរក​តំណ​ភ្ជាប់​ដើម្បី​ទស្សនា​​បាល់ទាត់​ពី​បរទេស​មក​តែ​ម្តង​ ​ដូច្នេះ​ហើយ​អាច​អោយ​ជន​ឆ្លៀត​ឱកាស​មួយ​ចំនួន​ប្រើប្រាស់​ឱកាស​នេះ​ដើម្បី​បន្លំ ​ឬ​ទាមទារ​ឱ្យ​អ្នក​កំពុង​ស្វែងរក​តំណ​ភ្ជាប់​ដើម្បី​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​នោះ​ ​ចុច​លើ​តំណ​ភ្ជាប់​ ​ឬ​ដំឡើង​កម្មវិធី​ណាមួយ​ ​ដើម្បី​អាច​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​នោះ​ឯង​ ​”​

វែបសាយ​មួយ​ចំនួន​ដែល​យក​ការផ្សាយ​ផ្ទាល់​ការប្រកួត​បាល់ទាត់​ទៅ​ចាក់​បញ្ចាំង​អាច​ជា​ប្រភេទ​វែបសាយ​ខុស​ច្បាប់​ ​ដែល​មាន​បង្កប់​នូវ​ពពួក​មេរោគ​ហៅ​ថា​ Malware ​ឬ​ជា​វែបសាយ​ត្រឹមត្រូវ​ តែ​ត្រូវ​បាន​ក្រុម​ចោរ​បច្ចេកវិទ្យា​លួច​បង្កប់​នូវ​បណ្តុំ​នៃ​កូដ​មេរោគ​រួច​ទៅ​ហើយ​ ​។​

ជាទូទៅ​គេ​សង្កេតឃើញ​ថា​ ​វែបសាយ​ដែល​បង្កប់​នូវ​បណ្ដុំ​កូដ​មេរោគ​ដែល​គេ​ហៅ​ថា​ Malicious Website ​ព្យាយាម​អូសទាញ​អ្នកប្រើប្រាស់​អ៊ីនធឺណិត​ឱ្យ​ ​ចុច​លើ​ទីតាំង​មេរោគ​ដែល​ភាគ​ច្រើន​គេ​តែង​បង្កប់​នៅលើ​ផ្ទាំង​ពាណិជ្ជកម្ម​ ​នៅលើ​សញ្ញា​ខ្វែង​បិទ​ផ្ទាំង​ពាណិជ្ជកម្ម​ដែល​បាំង​ពី​មុខ​វីដេអូ ​ឬ​នៅ​ពីលើ​ប៊ូតុង​សម្រាប់​ចុច​មើល​វីដេអូ​នោះ​តែម្តង​។​

អានបន្ថែម

 

Leave a Reply

Your email address will not be published. Required fields are marked *

Back to Top