Facebook ចេញ១០គន្លឹះដើម្បីពិនិត្យមើលព័ត៌មានមិនពិត

ថ្មីៗនេះ ក្រុមហ៊ុន Facebook បានបង្ហាញគន្លឹះខ្លីៗជាភាសាខ្មែរដើម្បីឲ្យអ្នកប្រើប្រាស់ Facebook ដែលជាអ្នកអានភាសាខ្មែរអាចពិនិត្យមើលព័ត៌មាន មិនពិត។ ខ្ញុំបានដកស្រង់ទាំងស្រុងពីអត្ថបទជាភាសាខ្មែរដែលរៀបរៀងដោយក្រុមហ៊ុន Facebook។

យើង [Facebook] យកចិត្តទុកដាក់ខ្លាំងលើការទប់ស្កាត់ព័ត៌មានមិនពិត។ សូមពិនិត្យមើលមធ្យោបាយមួយចំនួនដើម្បីកំណត់ថាជាព័ត៌មានមួយពិតឬមិនពិត។

១. ត្រូវមានការសង្ស័យចំពោះចំណងជើង

ព័ត៌មានមិនពិត ជាធម្មតាមានចំណងជើងគួរឲ្យចាប់អារម្មណ៍ជាអក្សរធំទាំងអស់ជាមួយ ឧទានសញ្ញា។ ប្រសិនបើចំណងជើងមើលទៅគួរឲ្យភ្ញាក់ផ្អើលដែលមិនគួរឲ្យជឿ នោះអាចជាព័ត៌មានមិនពិត។

 

២.សូមមើលឲ្យច្បាស់តាម URL

ក្លែងក្លាយមើលទៅស្រដៀងជា URL អាចជាសញ្ញាបង្ហាញថាជាព័ត៌មានមិនពិត។ គេហទំព័រព័ត៌មានមិនពិតជាច្រើនបន្លំជាប្រភេទព័ត៌មានពិតប្រាកដដោយធ្វើការកែប្រែតិចតួចទៅលើ URL។ អ្នកអាចចូលទៅគេហទំព័រ និងប្រៀបធៀប URL ទៅប្រភពដែលបានបង្កើត។

 

៣. ស៊ើបអង្កេតពីប្រភពនៃព័ត៌មាន

ត្រូវប្រាកដថាអត្ថបទនោះគឺសរសេរដោយប្រភពដែលអ្នកជឿទុកចិត្តបានជាមួយនឹងកេរ្តី៍ឈ្មោះដ៏ត្រឹមត្រូវ។ បើអត្ថបទនេះចេញមកពីស្ថាប័នដែលមិនច្បាស់លាស់ សូមពិនិត្យមើលផ្នែក <អំពី ឬ about> របស់គណនី ឬគេហទំព័រនោះដើម្បីស្វែងយល់បន្ថែម។

 

៤.សូមពិនិត្យរកមើល ទម្រង់ដែលខុសប្រក្រតី

គេហទំព​័រព័ត៌មានមិនពិតភាគច្រើនមានសរសេរអក្ខរាវិរុទ្ធខុសច្រើន ឬទម្រង់បែបឆ្គងមិនសូវសម។ សូមអានដោយប្រុងប្រយ័ត្នបើសិនអ្នកឃើញសញ្ញាទាំងនេះ។

 

៥.ពិចារណាអំពីរូបថត

អត្ថបទនៃព័ត៌មានមិនពិតជាធម្មតាមានផ្ទុករូបភាព ឬវិដេអូដែលបានកាត់ត។ ជួនកាលរូបភាពនោះអាចមានភាពត្រឹមត្រូវ ប៉ុន្តែត្រូវបានដកចេញនូវផ្នែកណាមួយ។ អ្នកអាចស្វែងរករូបថត ឬរូបភាពដើម្បីបញ្ជាក់ថាតើវាមកពីប្រភពណា។

 

៦. ពិនិត្យមើលការបរិច្ឆេទ

អត្ថបទនៃព័ត៌មានមិនពិតអាចចុះពេលវេលាមិនច្បាស់លាស់គួរឲ្យសង្ស័យ ឬកាលបរិច្ឆេទព្រឹត្តិការណ៍ត្រូវបានគេកែបន្លំ។

 

៧. ពិនិត្យមើលភស្តុតាង

ពិនិត្យមើលប្រភពអ្នកនិពន្ធ ដើម្បីបញ្ចាក់ថាវាត្រឹមត្រូវ។ កង្វះភស្តុតាង ឬការពឹងផ្អែកលើអ្នកជំនាញការដែលមិនស្គាល់ឈ្មោះប្រហែលនោះបង្ហាញថាវាជាព័ត៌មានមិនពិត។

 

៨. សូមមើលរបាយការណ៏ផ្សេងៗទៀត

ប្រសិនបើគ្មានព័ត៌មានផ្សេងៗទៀត រាយការណ៍អត្ថបទដូចគ្នានោះទេ វាអាចបង្ហាញថាអត្ថបទនោះប្រាកដជាមិនពិត។ ប្រសិនបើអត្ថបទនោះត្រូវបានរាយការណ៍ដោយប្រភពផ្សេងៗជាច្រើនដែលអ្នកទុកចិត្ត នោះវាទំនងជាព័ត៌មានពិត។

 

៩.តើអត្ថបទនោះគឺជារៀងកំប្លែងឬ?

ជួនកាល ព័ត៌មានមិនពិត អាចពិបាកក្នុងការបែងចែករវាងរឿងកំប្លុកកំប្លែង ឬរៀងបំផ្លើស ដៀលត្មេះ ដៀមដាម។ សូមពិនិត្យមើលថាតើវាត្រូវបានគេស្គាល់ថាជាប្រភពនៃរឿងបំផ្លើស ដៀមដាម ហើយថាតើព័ត៌មានលំអិត នៃសាច់រឿង និងអត្ថបទបង្ហាញថាវាគ្រាន់តែជារឿងកំប្លែងឬយ៉ាងណា។

 

១០. អត្ថបទខ្លះគឺមានចេតនាជារឿងមិនពិត

សូមគិតពិចារណាឲ្យបានហ្មតចត់ទៅលើអត្ថបទដែលអ្នកបានអាន ហើយចែករំលែកតែព័ត៌មានណាដែលអ្នកច្បាស់ក្នុងចិត្តថា ជាអត្ថបទដែលចិត្តបាន។

 

ទាញយកឯកសារបកប្រែរបស់ Facebook ទីនេះ

Leave a Reply

Your email address will not be published. Required fields are marked *

Back to Top