Hacker អាចគ្រប់គ្រង WhatsApp របស់អ្នកតាមរយៈទទួល Video Call

ថ្មីៗនេះ​អ្នកស្រាវជ្រាវ​ផ្នែកសន្តិសុខ​ Google Project Zero Natalie Silvanovich បានរកឃើញនូវចំណុចខ្សោយរបស់ WhatsApp Messenger ដែលអនុញ្ញាតឲ្យ Hacker គ្រប់គ្រងទាំងស្រុងលើ WhatsApp របស់អ្នកពីចំងាយតាមរយៈការធ្វើ video call លើ WhatsApp messenger។

អ្នកស្រាវជ្រាវរូបនេះបានរាយការណ៍ចំណុចខ្សោយដែលគាត់បានរកឃើញ​នេះ​ទៅកាន់​ក្រុម​ការងារ​របស់ WhatsApp កាលពីខែសីហារួចហើយ។ WhatsApp បានទទួលស្គាល់បញ្ហានេះ​ និងបានកែតម្រូវ​ចំណុច​ខ្សោយ ហើយបានដាក់ឲ្យអ្នកប្រើប្រាស់ទាញយកនូវ WhatsApp app ចុងក្រោយរបស់ខ្លួននៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ សម្រាប់អ្នកប្រើប្រាស់ Android និង ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ សម្រាប់អ្នកប្រើប្រាស់ iOS។

បើសិនជាអ្នកមិនទាន់បានធ្វើបច្ចុប្បន្នភាព​ WhatsApp app ទេ អ្នកគួរធ្វើវា។

Leave a Reply

Your email address will not be published. Required fields are marked *

Back to Top