ក្រុមហ៊ុនយក្ស Apple និង Google សហការជាមួយនឹងស្ថាប័នសុខាភិបាលជាច្រើន នឹងដាក់ចេញនូវកម្មវិធីទូរស័ព្ទ (App) ដើម្បីតាមដាន និងផ្តល់ព័ត៌មាន មនុស្សពាក់ព័ន្ធ នឹងអ្នកដែលធ្វើតេសរកឃើញថាមានវិជ្ជមានកូវីត១៩ (Contact Tracing) ដើម្បីកាត់បន្ថយ ការរីករាលដាលរបស់មេរោគនេះ។
ក្រុមហ៊ុនទាំងពីរនេះគ្រោងនឹងប្រើប្រាស់វិមជ្ឍការបច្ចេកវិទ្យាប្លូធូ (Bluetooth) ដែលមានស្រាប់ ក្នុងទូរសព័្ទដៃទំនើប (Smartphone) ដើម្បីជួយអ្នកប្រើប្រាស់តាមដានថាតើពួកគេកន្លងមក បានប្រាស្រ័យទាក់ទងជាមួយនឹងអ្នកដែលបានធ្វើតេសរកឃើញថាវិជ្ជមានកូវីត១៩ ដែលគេហៅ ថា “Contact Tracing”
តើវាដំណើរការបែបណា?
គ្រប់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការទូរស័ព្ទទំនើប Android ឬ iOS ដែលមានជម្រើសបើក ឬបិទ កម្មវិធី ត្រូវបានគេកំណត់ ការសំគាល់ទិន្នន័យទីតាំង ជាអនាមិក (anonymous identifier beacon) ដែលទិន្នន័យទាំងនោះផ្ញើទៅវិញទៅមក ជាមួយនឹង
ទូរស័ព្ទទំនើបដែល ដែលនៅក្បែរគ្នា តាមរយៈប្លូធូ។
ពេលដែរមនុស្សពីរនាក់ជួបគ្នាក្នុងរយៈពេលកំណត់ណាមួយ ហើយបានដាក់ដំណើរការនូវកម្មវិធី នេះ ទូរស័ព្ទពួកគេនឹងផ្លាស់ប្តូរនូវទិន្នន័យការកំណត់ទីតាំងអនាមិកតាមរយៈប្លូធូ។ បើសិនជាពួក គេណាម្នាក់ធ្វើតេសវិជ្ជមានកូវីត១៩ ម្នាក់នោះអាចដាក់បញ្ចូលនូវលទ្ធផលនោះក្នុងកម្មវិធី ទូរស័ព្ទនេះ។
ពេលដែលអ្នកធ្វើតេសវិជ្ជមានកូវីត១៩ដាក់បញ្ចូលនូវលទ្ធផលនេះទៅក្នុង app នេះហើយ ទិន្នន័យដែលបានពីប្លូធូរយៈពេល១៤ថ្ងៃរបស់គាត់ នឹងដាក់បញ្ចូលទៅក្នុង ប្រព័ន្ធក្លោត (Cloud) របស់ app ហើយ អ្នកណាដែលនៅក្បែរនឹងអ្នករកធ្វើតេសវិជ្ជមានកូវីត១៩ តាម ចំងាយកំណត់ណាមួយក្នុងទីតាំងណាមួយនោះ ពួកគេនឹងទទួលបានសារជូនដំណឹង លើ ទូរស័ព្ទដៃរបស់គេថា គេបាននៅក្បែរអ្នកដែលធ្វើតេសមានវិជ្ជមានកូវីត១៩ ហើយណែនាំ ពួកគេពីជំហារត្រូវធ្វើដូចម្តេចទៀត។
តើមានការព្រួយបារម្ភផ្នែកឯកជនភាពដូចម្តេចខ្លះ?
អង្គការ AccessNow បានចេញនូវអនុសាស្ត្រស្តីពីឯកជនភាព និងការការពារទិន្នន័យក្នុងការ ប្រយុទ្ធប្រឆាំងនឹងកូវី១៩ ដោយផ្តោតលើ ៣ចំណុង (១) ការប្រមូល និងប្រើប្រាស់ទិន្នន័យ សុខភាព (២) តាមដាន និងទីតាំងភូមិសាស្ត្រ និង (៣) ភាពជាដៃគូរវាងស្ថាប័នសាធារណៈ និង ឯកជន។
ចំណុចទី១៖ ការប្រមូល និងប្រើប្រាស់ទិន្នន័យ សុខភាព
ករណីសិក្សា
ប្រទេសអាហ្សង់ទីន៖ កាសែតមួយបានផ្សព្វផ្សាយព័ត៌មានផ្ទាល់ខ្លួនរបស់មនុស្សដែលឆ្លងវីរុស COVID-19 ដែលបង្ហាញពីអាយុរបស់ពួកគេ កន្លែងដែលពួកគេបានធ្វើដំណើរ មន្ទីរពេទ្យដែល ព្យាបាលពួកគេត្រូវ និងព័ត៌មានជាច្រើនទៀត។
ប្រទេសឥណ្ឌា៖ យ៉ាងហោចណាស់ក៏មានតំបន់ពីររបស់រដ្ឋាភិបាលឥណ្ឌាបានផ្ទុកឡើង (upload) ឯកសារជា PDF លើអនឡាញដែលមានឈ្មោះ អាស័យដ្ឋានផ្ទះ ប្រវត្តិធ្វើដំណើរ របស់ពលរដ្ឋដែលត្រូវបានបញ្ជារឲ្យនៅដាច់ដោយឡែក។ ព័ត៌មានទាំងនេះត្រូវបានមើល និង ទាញយកពីមនុស្សគ្រប់គ្នា។
ចំណុចទី២៖ តាមដាន និងទីតាំងភូមិសាស្ត្រ
ករណីសិក្សា
ប្រទេសកេនយ៉ា៖ នៅក្នុងប្រទេសកេនយ៉ារដ្ឋាភិបាលកំពុងប្រើប្រាស់“ ការឃ្លាំមើលអេឡិច ត្រូនិច” ដើម្បីតាមដានបុគ្គលដែលត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែងរយៈពេល ១៤ថ្ងៃ ដោយសារប្រវត្តិធ្វើដំណើរថ្មីៗរបស់ពួកគេ។ ភាគច្រើននៃការតាមដានពីសកម្មភាពទូរស័ព្ទចល័ត របស់អ្នកដំណើរ រួមទាំងទីតាំងភូមិសាស្ត្រ រដ្ឋាភិបាលអាចកំណត់អត្តសញ្ញាណបុគ្គលណាដែល បានអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាលដើម្បីដាក់ឲ្យនៅដាច់ដោយឡែងពីគេ។ អ្នកដែលស្ថិតក្នុងការដាក់ឲ្យនៅដាច់ដោយឡែងតាមបញ្ជារដ្ឋាភិបាលនោះ ក៏ត្រូវបានគេប្រាប់ មិនឱ្យបិទទូរស័ព្ទចល័ត និងតម្រូវយកទូរស័ព្ទជាប់ខ្លួនពួកគេជានិច្ច។
ប្រទេសកូរ៉េខាងត្បូង៖ រដ្ឋាភិបាលបានតាមដាន និងផ្សព្វផ្សាយពីព័ត៌មានលំអិតនៃទិន្នន័យទី កន្លែងរបស់អ្នកបានបញ្ជាក់ និងសង្សៃថាមានផ្ទុកមេរោគ។ ការតាមដាននោះមានដូចជា តាម វីដេអូ CCTV ប្រវត្តិនៃការប្រើប្រាស់ Credit Card និងប្រវត្តិទីតាំង។ ព័ត៌មានដែលបាន ផ្សព្វផ្សាយជាសាធារណៈរួមបញ្ចូលទាំង ពេលដែលមនុស្សចេញពីកន្លែងធ្វើការ តើពួកគេមាន ពាក់ម៉ាស់នៅក្នុងរថភ្លើងក្រោមដីឬទេ ឈ្មោះស្ថានីយដែលពួកគេផ្លាស់ប្តូរ ហាងម៉ាស្សា និង ខារ៉ាអូខេដែលពួកគេតែងតែទៅ និងឈ្មោះក្លីនិចដែលពួកគេបានទៅធ្វើតេស។
ចំណុចទី៣៖ ភាពជាដៃគូរវាងស្ថាប័នសាធារណៈ និង ឯកជន – App, Website និងសេវាកម្ម នានាដែលត្រូវបានប្រើប្រាស់សម្រាប់ឆ្លើយតបនឹងកូវីត១៩
ករណីសិក្សា
ប្រទេសចិន៖ កម្មវិធី app ដូចជា Alipay និង WeChat ឲ្យសញ្ញាបុគ្គលមានហានិភ័យខ្ពស់ ដែលត្រូវបានគេតម្រូវឲ្យនៅដាច់ដោយឡែក ឬមិនអនុញ្ញាតឱ្យចូលក្នុងទីសាធារណៈ។ នៅពេលភាពធម្មតាវិលត្រឡប់មកតំបន់ទាំងមូលវិញ ប្រជាជនតម្រូវឱ្យមាន “green clearance” ពីកម្មវិធីទាំងនេះដើម្បីឱ្យពួកគេអាចចូលទៅក្នុងជីវិតសាធារណៈ និង ដើរហើរដោយសេរីវិញ។
ប្រទេសសង្ហីបូរី៖ ប្រទេសនេះប្រើប្រាស់ App ឈ្មោះ Tracetogether ដែលអនុញ្ញាតឲ្យពលរដ្ឋ ស្ម័គ្រចិត្តចែករំលែកព័ត៌មាន និងតាមដានពីមនុស្សដែលពួកគេធ្លាប់មានទំនាក់ទំនង តាមរយៈ ការប្រើប្រាស់បច្ចេកវិទ្យា ប្លូធូ។ បើសិនជាអ្នកប្រើប្រាស់ app ណាម្នាក់តេសឃើញ កូវីត១៩ គ្រប់អ្នកប្រើ ប្រាស់ app ដែលមានទំនាក់ទំនងជាមួយនឹងម្នាក់នោះនឹងត្រូវបានជូនដំណឹង ដូចគ្នានេះផងដែរ រដ្ឋាភិបាលក៏បានទទួលដំណឹងនេះដែរ។ វាក៏មិនមានតម្លាភាពថាតើអ្នកណា អាចទទួលបានព័ត៌មាននេះដែរ។
សូមទាញយក របាយការណ៍អនុសាស្ត្រស្តីពីឯកជនភាព និងការការពារទិន្នន័យក្នុងការ ប្រយុទ្ធប្រឆាំងនឹងកូវី១៩ ទាំងមូល
តំណរភ្ជាប់អានបន្ថែម៖
- Apple, Google Team on Coronavirus Tracking – Sparking Privacy Fears
- Apple and Google Statement
- anonymous identifier beacon
- Bluetooth Low Energy(BLE)
- Bluetooth Smart Beacons