ការសិក្សាពីលំនាំខំម្មិន្តនៅលើហ្វេសប៊ុកផូស វិទ្យុអាស៊ីសេរី

ការសិក្សាពីលំនាំខំម្មិន្តនៅលើហ្វេសប៊ុកផូស វិទ្យុអាស៊ីសេរី

កន្លងខ្ញុំបានសង្កេតឃើញមានការមានការចូលរួមខម្មិន្តទៅកាន់ហ្វេសប៊ុកផេករបស់វិទ្យុអាស៊ីសេរី។​ ក្នុងផ្នែកខម្មិន្តនោះ ខ្ញុំឃើញមានការសរសេរជាពាក្យស្ទួនៗគ្នា​ និងពាក្យចម្លែកៗដែលមានដកឃ្លា ឬមានចុច និងបីដូចជាតាមលំដាប់លំដោយ។ មានពាក្យខ្លះជាមតិយោបល់បង្ហាញពីការមិនពេញចិត្ត ការប្រើប្រាស់ពាក្យអសុរស​ និងការជេរប្រមាថ ជាដើម។​ សម្រាប់ខ្ញុំ ខ្ញុំមិនទាន់ចាប់អារម្មណ៍នូវការប្រើប្រាស់ពាក្យអសុរស និងពាក្យជេរប្រមាថទាំងនោះទេ​ ខ្ញុំចាប់អារម្មណ៍ទៅលើលំនាំពាក្យ និងឃ្លាមួយចំនួនដែលមើលទៅជាពាក្យដដែលៗ ហើយច្រើនដង និងមានលំនាំស្រដៀងគ្នា។​​ ដូច្នេះហើយ ខ្ញុំក៏បានសម្រេចចិត្តក្នុងការប្រមូលព័ត៌មានពីការខម្មិន្តទាំងនោះមកធ្វើការសិក្សាដើម្បីស្វែងយល់ពីលំនាំខម្មិន្តទាំងនោះ។ ខាងក្រោមនេះគឺជាអត្ថបទសិក្សាស្រាវជ្រាវបឋមរបស់ខ្ញុំដើម្បីស្វែងយល់ពីការលំនាំនៃខម្មិន្តរបស់អ្នកខម្មិន្តក្នុងហ្វេសប៊ុកផេករបស់វិទ្យុអាស៊ីសេរី។​ អត្ថបទសិក្សានេះគឺជាការយល់ឃើញរបស់ខ្ញុំដោយផ្នែកលើទិន្នន័យតែមួយផ្នែកដែលខ្ញុំបានស្រង់ចំនួន ១០ផូសចេញពីទំព័រហ្វេសប៊ុក របស់ស្ថាប័នព័ត៌មានមួយតែប៉ុណ្ណោះ។ ខ្ញុំបានប្រើប្រាស់វិធីសាស្ត្រ data scrapping​​ ទាញយកខម្មិន្តក្នុងផូសជាក់លាក់ពីហ្វេសប៊ុកផេកអាស៊ីសេរីដែលមានអាស័យដ្ឋាន http://www.facebook.com/rfacambodia ។​ ដោយសារតែទិន្នន័យច្រើនពេក ខ្ញុំទាញយកផូសចំនួន​ ១០ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២៤ ហើយខ្ញុំជ្រើសរើសយកប្រភេទមាតិកាជា វិដេអូ ដែលជាការផ្សាយបន្តផ្ទាល់តែប៉ុណ្ណោះ​ ដើម្បីយកមកសិក្សាមើលពីលំនាំខម្មិន្ត។​ ក្នុងការសិក្សានេះ ខ្ញុំធ្វើការបង្ហាញទិន្នន័យជាតារាងព័ត៌មានក្រាហ្វិច ជាជាង ការពិពណ៌នា។​ ខ្ញុំមិនធ្វើការពិភាក្សា និងវិភាគស៊ីជម្រៅសម្រាប់ការសិក្សានេះទេ។​ ខ្ញុំចង់ឲ្យអាចអាន អាចពិនិត្យមើលដោយខ្លួនឯង។​ ច្បាស់ណាស់នឹងមានអ្នកខ្លះយល់ និងអ្នកខ្លះអាចថាមិនទាន់យល់ ដូច្នេះហើយ​ ដើម្បីជួយសម្រួលក្នុងការមើល ខ្ញុំព្យាយាមសម្រាយពន្យល់នូវពាក្យបច្ចេកទេស និងអត្ថន័យ​មួយចំនួនដែលមាននៅក្នុងអត្ថបទរបស់ខ្ញុំដូចខាងក្រោមនេះ។ ពន្យល់ពាក្យបច្ចេកទេស…

តើអ្វីទៅជាក្រុម MMO?

តើអ្វីទៅជាក្រុម MMO? ចម្លើយ៖ MMO មកពីពាក្យពេញ Making Money Online ដែលហៅកាត់ថា MMO ដែលបកប្រែជាភាសាខ្មែរហៅថា ការរកលុយតាមអនឡាញ។ MMO ជាក្រុមមុស្ស ឬជាបុគ្គល ដែលធ្វើការរកចំណូល (លុយ) តាមរយៈសេវាកម្មនានានៅលើប្រព័ន្ធអ៉ីនធឺណេត ដែលប្រើប្រាស់នូវចំណេះជំនាញជាក់លាក់ផ្ទាល់ខ្លួន (Talent people) ដើម្បីសម្រេចការងារដែលបានផ្តល់ឲ្យ ហើយភាគច្រើនគឺជាអ្នកធ្វើការដោយខ្លួនឯង (Freelancer)។ ក្នុងនោះមានដូចជា អ្នកសរសេរអត្ថបទលក់ អ្នកបកប្រែតាមអនឡាញ អ្នកបម្រើសេវាកម្មអតិថិជនពីចម្ងាយ (remote customer sevice) រួមទាំងអ្នកផលិតមាតិការ(វិដេអូ សំឡេង រូបភាព អត្ថបទ)។ សេវាកម្មនៅលើប្រព័ន្ធអ៉ីនធឺណេតទាំងនោះ មានដូចជា Affiliate program (Amazone) ផ្សព្វផ្សាយលក់ផលិតផលដើម្បីបានភាគរយកម្រៃជើសសា, កម្មវិធីរកប្រាក់ជាមួយបណ្តាញសង្គម (monetization program), និងប្រភេទសេវាកម្មនានាដែលស្រដៀងគ្នានេះ។ ការរកលុយតាមអនឡាញ ឬហៅ ថា MMO មាននៅក្នុងប្រទេសកម្មកម្ពុជាតាមពីដើមឆ្នាំ 2000 មកម្ល៉េះ។ ពេលនោះគឺអ្នកសរសេរអត្ថបទផ្សព្វផ្សាយនៅលើប្លក់ ដូចជា blogger…

កាំភ្លើងប្រឆាំងយន្តហោះដ្រូន 

កាំភ្លើងប្រឆាំងយន្តហោះដ្រូន 

តើអ្វីទៅជាកាំភ្លើងប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើកផ្ទាល់ (physical pilot) ដែលហៅថាដ្រូននោះ? កាំភ្លើងនេះមិនមែនដូចជាកាំភ្លើងដែលមានគ្រាប់ដែលយើងអាចចាប់កាន់បានដូចជាគ្រាប់កាំភ្លើងដែលប្រើប្រាស់ដោយ ប៉ូលីស និងទាហាននោះទេ។ គ្រាប់របស់កាំភ្លើងកំចាត់ដ្រូន គឺជា រលកសញ្ញាវិទ្យុ ឬហៅថា Radio Frequency នៅពេលដែលកាំភ្លើងនេះត្រូវបានកេះកៃបាញ់ គ្រាប់រលកសញ្ញាវិទ្យុនោះនឹងទៅរំខានដល់ឧបករណ៍ បញ្ជារដ្រូន (Drone Remote Control) របស់អាកាសយានិក (Drone Pilot) ដែលធ្វើឲ្យដ្រូនមិនអាចទទួលការបញ្ជាររបស់ឧបករណ៍បញ្ជារនោះបាន។ កាំភ្លើងកំចាត់ដ្រូននេះ ក៏មានលទ្ធភាពអាច បាញ់បញ្ជារដ្រូនមួយ ឬច្រើន ដែលកំពុងតែហោះនោះ ឲ្យត្រឡប់ទៅទីតាំងដើម (Home) វិញ ឬឲ្យដ្រូនចុះចតភ្លាមៗ តាមរយៈការបញ្ជារចុះតាមដៃរបស់អ្នកកាន់កាំភ្លើងដ្រូននោះ។  នៅក្នុងអត្ថបទនេះ ខ្ញុំនឹងរៀបរាប់ពី មុខងារ និងសមត្ថិភាពរបស់កាំភ្លើងនេះ រួមទាំងការប្រើប្រាស់របស់វា និងហានិភ័យដែលអាចកើតចេញពីការប្រើប្រាស់។  ហេតុអ្វីបានជាគេប្រើប្រាស់ កាំភ្លើងកំចាត់ដ្រូន (anti-drone gun)?  ប្រព័ន្ធយន្តហោះគ្មានមនុស្សបើក ឬហៅជាភាសាបច្ចេកទេសថា Unmanned aircraft systems (UAS) ត្រូវបាន ប្រើប្រាស់ដោយប្រទេសដែលមានបច្ចេកទេសបង្កើតសាពាវុធទំនើបៗ រួមបញ្ចូលទាំងបច្ចេកទេស ប្រព័ន្ធឈ្លបយកការ សម្រាប់វិស័យកងទ័ព។ យន្តហោះដ្រូនរបស់កងទ័ព…