លោក ង៉ែត ម៉ូសេ អ្នក​សម្របសម្រួល​គម្រោង​បច្ចេកវិទ្យា​ព័ត៌មាន​និង​សារគមនាគមន៍​ ICT នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​និង​កញ្ញា កែវ គូនីឡា អ្នក​ប្រឹក្សា​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​យល់​ស្រប​គ្នា​ថា កម្ពុជា​មិន​ទាន់​គួរ​ដល់​ពេល​មាន​ច្បាប់​គ្រប់គ្រង​នៅ​ឡើយ។ (សឹង សុផាត, ហេឡូវីអូអេ, វ៉ាស៊ីនតោន/ភ្នំពេញ, ២៦ មិថុនា ២០១៤)

លោក ​ង៉ែត​ ម៉ូសេ​៖​ អ្នក​សារព័ត៌មាន​ប្រជាពលរដ្ឋ​ មិន​គួរ​បង្ហាញ​អារម្មណ៍​តាម​រយៈ​ព័ត៌មាន​ឡើយ​

ក្រុមមនុស្ស​ទាំងនេះ ប្រើប្រាស់​បណ្ដាញ​សង្គម ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ខ្លួន​បានឃើញ។ លោក​ ង៉ែត ម៉ូ​សេ បាន​ហៅ​អ្នកសារព័ត៌មាន​ប្រជាពលរដ្ឋ​នេះ​ថា ដើរតួ​ជា​អ្នក​ជូនដំណឹង​ទៅកាន់​អ្នកកាសែត​អាជីព។ ហើយ​ថា អ្នកសារព័ត៌មាន​ប្រជាពលរដ្ឋ​នេះ មិនគួរ​បង្ហាញ​អារម្មណ៍​តាមរយៈ​ព័ត៌មាន​ឡើយ។

អ្នក​ជំនាញ៖ អ្នក​កាសែត​ពលរដ្ឋ​អាច​​ជួយ​​ផ្សាយ​ពី​បញ្ហា​​សង្គម

លោក ង៉ែត ម៉ូសេ បានបណ្តុុះបណ្តាល​សកម្មជន​សិទ្ធិមនុស្ស អ្នកតស៊ូមតិនិងសិស្សនិស្សិត​រាប់រយនាក់​ឲ្យ​ចេះប្រើប្រាស់​បណ្តាញ​ហ្វេសប៊ុកនិង​ការ​ប្រើប្រាស់​ទូរស័ព្ទទំនើបជាដើម​នៅក្នុងខេត្ត​ក្រុងជាង​១០ រួមមាន​ខេត្ត​កោះកុង កំពង់ស្ពឺ រតនៈគីរី មណ្ឌលគីរី និង​កំពង់ធំ ដែលជាទីកើតមាន​នូវ​សកម្មភាពកាប់​ឈើ​ខុស​ច្បាប់និងការរំលោភ​យក​ដី​ធ្លី​ធ្ងន់ធ្ងរ​ជា​ដើម។