សព្វថ្ងៃបណ្តាញសង្គមផ្ញើសារ តេឡេក្រាម ត្រូវបានប្រើប្រាស់ដើម្បីទំនាក់ទំនងជាប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ អ្នកខ្លះប្រើប្រាស់វាដើម្បីទទួលបាននូវព័ត៌មានថ្មីៗ ផ្ញើឯកសារ ឬខល និងសម្រាប់អ្នកខ្លះគឺប្រើប្រាស់សម្រាប់ទីកន្លែងផ្ទុកទិន្នន័យ ផ្ទាល់ខ្លួន និងទិន្នន័យស្ថាប័ន។ គិតត្រឹមខែកក្ដដា ឆ្នាំ២០២៤នេះ តេឡេក្រាម មានអ្នកប្រើប្រាស់យ៉ាងសកម្មជារាល់ខែប្រមាណជា លាន៩៥០នាក់ ហើយត្រូវបានព្យាករណ៍ថានឹងអាចបាន ១ពាន់លាន់នៅត្រីមាសទី១ ឆ្នាំ២០២៥។ កាលពីខែសីហាកន្លងទៅនេះ CEO តេឡេក្រាម លោក ប៉ាវិល ឌូរូស (Pavel Durov) ត្រូវបានចាប់ឃាត់ខ្លួនដោយអាជ្ញាធរប្រទេសបារាំង ក្នុងទីក្រុងបារីស។ ព្រះរាជអាជ្ញាបានចោទ លោក ឌូរូស ថា វេទិកាតេឡេក្រាមរបស់គាត់ត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពខុសច្បាប់ រួមទាំងការជួញដូរគ្រឿងញៀន និងការចែកចាយរូបភាពការរំលោភបំពានផ្លូវភេទលើកុមារ។ ក្រោយពីសាកសួរចំនួន ៤ថ្ងៃ លោកត្រូវបានដោះលែងនៅក្រៅឃុំ ដោយតម្រូវឲ្យបង់ប្រាក់ចំនួន ៥លានអ៉ឺរូ។ មិនត្រឹមតែប៉ុណ្ណោះ គាត់មិនត្រូវបានអនុញ្ញាតឲ្យចេញពីប្រទេសបារាំង ហើយត្រូវរាយការណ៍ទៅកាន់អាជ្ញាធរបារាំងរៀងរាល់ ២សប្តាហ៍ម្តង។ នៅកម្ពុជា ក្នុងឆ្នាំ២០២៤ មានករណីបន្លំអត្តសញ្ញាណរបស់បុគ្គលដែលមានគេស្គាល់ច្រើនគួរឲ្យចាប់អារម្មណ៍ ក្នុងនោះរួមទាំង រដ្ឋមន្ត្រីក្រសួងយុត្តធម៌ ក្រសួងព័ត៌មាន (1)(2) (អតីត)សមាជិកព្រឹទ្ធសភា និងនាយករដ្ឋមន្ត្រី។ ការបន្លំ group តេឡេក្រាមរបស់ក្រសួងការងារ…
