ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះគឺលោក ង៉ែត ម៉ូសេ អ្នកសម្របសម្រួលគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT) នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ហៅកាត់ថា ឃ្លីក (CLEC) ។
នៅថ្ងៃនេះ ក្រុមអង្គការសង្គមស៊ីវិលមួយក្រុមបានបង្កើតវេទិការមួយស្តីពី ព្រឹត្តិការណ៍អ៊ីនធើណេតបើកទូលាយ។ ជាព្រឹត្តិការណ៍ដំបូងមួយនៅកម្ពុជា ខណៈដែលចំនួនអ្នកប្រើប្រាស់អ៊ីនធើណេតនៅក្នុងប្រទេសកម្ពុជាបានកើនឡើងដល់ជាង៥លាននាក់នៅឆ្នាំ២០១៥នេះ។
លោក ង៉ែត ម៉ូសេ អ្នកសម្របសម្រួលគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT) នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានបង្ហាញសុទ្ធិដ្ឋិនិយមចំពោះកំណើនអ្នកប្រើប្រាស់អ៊ីនធើណេតនេះ ក៏ប៉ុន្តែទន្ទឹមគ្នានេះ ក្តីព្រួយបារម្ភមួយចំនួនក៏មានដែរ។
ប្រភព RFI Khmer