ការប្រយុទ្ធប្រឆាំងនឹងវីរូស កូរូណា ឬកូវីត១៩ គឺជារឿងសកល ដែលប្រទេសនីមួយៗ រួមទាំងអង្គការសុខភាពពិភពលោក កំពុងធ្វើការយកចិត្តទុកដាក់យ៉ាងខ្លាំង។ យ៉ាងណាមិញ ប្រវត្តិធ្វើដំណើរ និងទីតាំងដែលមនុស្សម្នាបានទៅ គឺជារឿងដែលគួរយកចិត្តទុកខ្លាំងបំផុត ដើម្បីធ្វើការបង្ការ និងការពារនៃការរីករាលដាល។
បណ្តាញសង្គម ជាពិសេស ហ្វេសប៊ុក អាចជាឧបករណ៍មួយក្នុងការស្រង់នូវទិន្និន័យប្រវត្តិធ្វើដំណើររបស់អ្នកប្រើប្រាស់បានដែរ។

ការបើក និងដាក់ឲ្យដំណើរការមុខងារ ប្រវត្តិទីតាំងនៅក្នុងគណនី Facebook របស់យើង អាចជួយបង្ហាញទីតាំងជាក់លាក់ ដែលអ្នកប្រើប្រាស់បានទៅក្នុងអំឡុងពេលដែល មេរោគ កូរូណា ឬកូវីត១៩ កំពុងដែលរីករាលដាល។ វាក៏អាចជួយសម្រួលដល់ដំណើរការ ការស៉ើបអង្កេតប្រវត្តិធ្វើដំណើររបស់អ្នកជំងឺ ឬអ្នកដែលស្ថិតក្នុងការត្រួតពិនិត្យ។
ក្រៅពី បណ្តាញសង្គម Facebook ក្រុមហ៊ុន Google ក៏ស្រង់ទិន្នន័យអ្នកប្រើប្រាស់សេវាកម្មរបស់ខ្លួនដែរ ដូចជា ផលិតផលអ៉ីម៉ែល Gmail ជាដើម។ អ្នកប្រើប្រាស់ អាចពិនិត្យប្រវិត្តទីតាំងរបស់ខ្លួនបាន នៅក្នុងគណនីGmail ហើយអាចទាញយកតាម ឆ្នាំ ខែ និងថ្ងៃ។ ការស្រង់ទិន្នន័យរបស់ ក្រុមហ៊ុន Google អាចច្បាស់ជាង ក្រុមហ៊ុន Facebook ដោយ Google ស្រង់ទិន្នន័យការធ្វើដំណើរ ដែលបានចែកនូវ ការបើកបរ ការជិះកង់ និងការដើរ។
របៀបប្រើប្រាស់មុខងារ ប្រវត្តិទីតាំងលើបណ្តាញសង្គម Facebook
របៀបប្រើប្រាស់ នូវមុខងារប្រវត្តិទីតាំង លើទូរស័ព្ទដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android:

របៀបប្រើប្រាស់ នូវមុខងារប្រវត្តិទីតាំង លើទូរស័ព្ទដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS:

របៀបប្រើប្រាស់មុខងារ ប្រវត្តិទីតាំងលើ Gmail




របៀបប្រើប្រាស់មុខងារ ប្រវត្តិទីតាំងលើ Facebook




កំណត់សំគាល់៖
គោលបំណងក្នុងការបង្ហាញនេះគឺទីមួយ ដើម្បីផ្តល់ការងារស្រួលដល់ការចង់ចាំពីទីតាំងដែលអ្នកប្រើប្រាស់សេវាកម្មក្រុមហ៊ុនខាងលើ ក្នុងការពិនិត្យមើលឡើងវិញពីកន្លែងដែលពួកបានធ្វើដំណើរទៅ និងជួយសម្រួលដល់ការរាយការណ៍នានា ដល់អាជ្ញាធរដែលធ្វើការអង្កេត ករណីវីរុស កូរូណា ឬកូវីត១៩។
អត្ថបទខាងលើ មិនមានគោលបំណងអាក្រក់ណាមួយក្នុងការជ្រៀតជ្រែកលើ សិទ្ធិឯកជនរបស់អ្នកប្រើប្រាស់សេវាកម្មខាងលើ ឬរាំងខ្ទប់ការស៉ីបអង្កេតរបស់អាជ្ញាធារពាក់ព័ន្ធលើករណីវីរូស កូរូណា ឬកូវីត១៩នោះទេ។ រាល់ការបង្ហាញពីទិន្នន័យប្រវត្តិនៃការធ្វើដំណើរ គួរត្រូវបានធ្វើឡើង ដោយការស្ម័គ្រចិត្តពីអ្នកប្រើប្រាស់ មិនមែនដោយការចាប់បង្ខំនោះទេ។
រាល់ការប្រើប្រាស់សេវកម្មទាំងពីរខាងលើនេះ អ្នកអានអាចស្វែងរកក្នុងតំណរភ្ជាប់ខាងក្រោម៖
Google: https://support.google.com/accounts/answer/3118687?hl=en
Facebook: https://www.facebook.com/help/337244676357509