ខ្ញុំមានឱកាសធ្វើការពិភាក្សាជាមួយនឹង លោក Vy Nop នាយកប្រព័ន្ធផ្សព្វផ្សាយរបស់ Cambodian Center for Independent Media នៅរាត្រីថ្ងៃអង្គារ៍នេះ វេលាម៉ោង ៧យប់ ស្តីការប្រឈមមុខរបស់អ្នកសារព័ត៌មាននៅលើអនឡាញ។
យើងបានពិភាក្សានូវចំណុចមួយចំនួនដូចជា៖ សន្តិសុខសុវត្ថិភាព ដែលនិយាយផ្តោតលើ ការយាយីអ្នកកាសែតលើអនឡាញ ការបង្កើតនូវផែនការសន្តិសុខផ្ទាល់ខ្លួន។ ម៉្យាងវិញទៀតយើងក៏ជជែកពី ការលួចចម្លងអត្ថបទពីសំណាក់អ្នកបង្កើតសារព័ត៌មានអនឡាញមួយចំនួន និងចុងក្រោយយើងបាននិយាយពី វិធីសាស្ត្រក្នុងការរក្សាបាននូវស្ថាប័នព័ត៌មានក្នុងសម័យឌីជីថលនេះ។
(Visited 236 times, 1 visits today)