ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកង៉ែត ម៉ូសេ អ្នកប្រឹក្សាផ្នែកសន្តិសុខឌីជីថល និងជាអ្នករៀបចំព្រឹត្តិការណ៍អ៊ីនធើណេតបើកទូលាយឆ្នាំ២០២១(Open Cyber Talk 2021)។ ព្រឹត្តិការណ៍នេះនឹងរៀបចំឡើងតាមប្រព័ន្ធអនឡាញនៅថ្ងៃទី២៥ ខែកក្កដា ដោយមានការចូលរួមពីអ្នកជំនាញជាច្រើនពាក់ព័ន្ធនឹងបញ្ហាការប្រើប្រាស់បណ្តាញសង្គមនៅក្នុងប្រទេសកម្ពុជា។ លោកង៉ែត ម៉ូសេ បានអះអាងថា អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះនឹងទទួលបានចំណេះដឹងបន្ថែមពីការប្រើប្រាស់បណ្តាញសង្គម ក៏ដូចជាសេរីភាពនៅលើបណ្តាញសង្គមជាដើម។ បើតាមលោកង៉ែត ម៉ូសេ ដើម្បីឱ្យមានសុវត្ថិភាព អ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់គួរស្វែងយល់ពីច្បាប់ ហើយការបង្កើតច្បាប់ និងអនុវត្តច្បាប់គួរធ្វើឡើងដោយគិតពីផលប្រយោជន៍របស់អ្នកប្រើប្រាស់។
លោកង៉ែត ម៉ូសេ៖ដើម្បីឱ្យមានសុវត្ថិភាព អ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់គួរស្វែងយល់ដឹងពីច្បាប់

(Visited 166 times, 1 visits today)