របៀបតំឡើង TunnelBear VPN ជាមួយនឹង Redeem Code

បើអ្នកមាននូវ Redeem Code ដើម្បីដំណើរការគណនី TunnelBear របស់អ្នក ខាងក្រោមនេះ គឺជាវិធីដែលណែនាំអ្នកពីរបៀបធ្វើ។

ទី១ បង្កើតគណនី

ចូលទៅកាន់ https://www.tunnelbear.com/account/login បន្ទាប់មកចុចនៅលើពាក្យ My Account រួចហើយមើលទៅខាងក្រោម ចុចនៅលើពាក្យថា Sign up។

វាយបញ្ចូលអ៉ីម៉ែលផ្ទាល់ខ្លួនរបស់អ្នក រួចហើយបង្កើតពាក្យពាក្យសម្ងាត់ថ្មីមួយសម្រាប់ប្រើប្រាស់គណនីនេះ។ បន្ទាប់មកចុចនៅលើពាក្យ Create Account។ រួចហើយទៅបើក ប្រអប់អ៉ីម៉ែលរបស់យើង ដើម្បី Verify គណនីរបស់យើងជាមួយនឹង TunnelBear។

TunnelBear នឹងផ្ញើសារស្នើសុំ verify ថាអ្នកពិតជាម្ចាស់គណនីនេះ ឬមិនមែន។ បើកគណនីអ៉ីម៉ែលរបស់អ្នកដែលបានចុះឈ្មោះនៅ TunnelBear រួចហើយ ពិនិត្យមើលសារពី TunnelBear។ ចុចនៅលើពាក្យ Verify my account រួចជាការស្រេច។

ក្នុងករណីដែលមិនឃើញទេ អ្នកអាចពិនិត្យមើលក្នុងប្រអប់សារ Junk Mail ឬ Spam។ បើអ្នកនៅតែរកមិនឃើញ អ្នកអាចរងចាំមួយសន្ទុះ ហើយបើនៅតែមិនឃើញ អ្នកប្រហែលជាផ្តល់អាស័យដ្ឋានអ៉ីម៉ែលរបស់អ្នកខុស។

ទី២ ការបញ្ចូល Redeem Code

ពេលដែលអ្នកបាន verify account រួចហើយ អ្នកបើកតំណរភ្ជាប់ https://www.tunnelbear.com/redeem/ រួចហើយ យកកូដដែលអ្នកបានទទួលនោះ ទៅដាក់បញ្ចូលក្នុង Enter Activatioin Code រួចហើយចុចនៅលើពាក្យថា Redeem។

ទី៣ ការតំឡើងកម្មវិធី TunnelBear VPN

ដើម្បីតំឡើងកម្មវិធីនេះបាន អ្នកចុចនៅលើពាក្យ Apps រួចហើយជ្រើសរើសនូវប្រព័ន្ធប្រតិបិត្តការកំព្យុទ័ររបស់អ្នកដើម្បីតំឡើង។ បន្ទាប់ពីតំឡើងរួចរាល់ហើយ អ្នក Login គណនីដែលបានចុះឈ្មោះជាមួយ TunnelBear នៅក្នុងកំព្យុទ័រ ឬ ទូរសព្ទរបស់អ្នក ជាមួយនឹង អាស័យដ្ឋានអ៉ីម៉ែលដែលអ្នកបានចុះឈ្មោះជាមួយនឹង TunnelBear ជាការស្រេច។

អបអរសាទរ អ្នកទទួលបានការប្រើប្រាស់គណនី TunnelBear។

(Visited 304 times, 1 visits today)