កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ហ្វេសប៊ុកផេកដែលមានឈ្មោះថា The Kanitha Show បានផូសនូវមាតិកាជាប្រភេទវិដេអូដែលមានសំណេរ “តបទៅសម្ដេចធិបតី រឿង Gumball 3000។ This is my reaction to Cambodia’s leader’s post about The Kanitha Show.”។ នៅក្នុងផូសនេះមានការចូលរួម Shares = 22,741; Comments = 33,632; Likes = 25,959 គិតចាប់ពីវេលាម៉ោង 8:08 AM ថ្ងៃទី២០ ខែកញ្ញា ដល់ម៉ោង 12:09 PM ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។
នេះគឺជាផូសតែមួយគត់ ដែលមានចំនួនខំមិ្មន្តច្រើនជាងគេបង្អស់ក្នុងរយៈពេល ៤ឆ្នាំនៃការផូសរបស់ហ្វេសប៊ុកផេក The Kanitha Show ដែលមាន ៥០០០ ផូស គិតចាប់ពីផូសថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ រហូតមកដល់ផូសថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។
ខ្ញុំបានចូលទៅមើលខម្មិន្តយ៉ាងច្រើនក្នុងផូសមួយនេះ ហើយមានការចាប់អារម្មន៍នូវលំនាំខំមិន្តដូចៗគ្នាមួយចំនួន ដែលស្រដៀងទៅហ្នឹងការសិក្សារបស់ខ្ញុំពីហ្វេសប៊ុកផេកវិទ្យុអាស៊ីសេរីជាភាសាខ្មែរ។ ដូច្នេះហើយធ្វើឲ្យខ្ញុំចង់ធ្វើការសិក្សាករណីមួយនេះ។ ខ្ញុំចាប់អារម្មណ៍ទៅខម្មិន្តស្ទួនគ្នាជាច្រើន ក្នុងនោះមានឃ្លា ឬប្រយោគខ្លះរហូតដល់ជាង ២០០ ដដែលៗ។
ដើម្បីងាយស្រួលដល់អ្នកអាន ខ្ញុំសរសេរពន្យល់នូវពាក្យគន្លឹះមួយចំនួនដែលខ្ញុំប្រើប្រាស់សម្រាប់ការសិក្សារបស់ខ្ញុំនេះ។ ការឲ្យនិយមន័យពាក្យគន្លឹះខាងក្រោមនេះ គឺតាមការយល់ឃើញរបស់ខ្ញុំ និងសម្រាប់ប្រើប្រាស់ក្នុងអត្ថបទនេះតែប៉ុណ្ណោះ។
ការពន្យល់ពាក្យគន្លឹះ
- Likes គឺជាចំនួនសរុបទាំងអស់ដែលស្ថិតក្នុងប៊ូតុង Like។ វាមិនមែនជាចំនួនចូលចិត្តនៃផូសនោះទេ។
- Shares គឺជាចំនួនផូសដែលបានចែកចាយ។
- Comments គឺជាចំនួនមតិរបស់គណនីនីមួយៗផូសក្នុង comment section របស់ផូស។
- ខម្មិនស្ទួន គឺជាការផូសនូវសំណេរដដែលរបស់ពាក្យ ឬឃ្លា ឬប្រយោគ។
- Post ID គឺជាលេខកំណត់របស់ផូសនៃហ្វេសប៊ុកផេក។
- Negative commests គឺជាខម្មិន្តដែលយល់ផ្ទុយពីមាតិការបស់ម្ចាស់ផូស និងប្រើប្រាស់ភាសាអសុរស ស្អប់ខ្ពើម ជេរប្រមាថ មាគងាយ និងបន្ទាប់បន្ថោក។
- Greeting comments គឺជាខម្មិន្តស្វាគមន៍ ឬជម្រាបសួរ ជាភាសាខ្មែរ ឬភាសាអង់គ្លេស
- Choices comments គឺជាខម្មិន្តដែលឆ្លើយទៅសំណួរជ្រើសរើសរបស់ម្ចាស់ផូស
- Emoji GIF comments គឺជាខម្មិន្តដែលជាលក្ខណៈជា icon
វិធីសាស្ត្រនៃការសិក្សា
ខ្ញុំបានទាញយកនូវទិន្នន័យស្ថិតិផូសរបស់ ហ្វេសប៊ុកផេក The Kanitha Show ចំនួន ៥០០០ ផូសដែលមានទិន្នន័យ ដូចជា Post ID, ចំនួន Like, Share, និង Comment ព្រមទាំងថ្ងៃខែឆ្នាំ ដែលបានផូស។ ទិន្នន័យទាំងនេះ គឺជាទិន្នន័យសាធារណៈនៅលើបណ្តាញសង្គម ហ្វេសប៊ុក ដែលអ្នកប្រើប្រាស់ឃើញ។ ខ្ញុំបានតម្រៀប (sort) ផូសដែលមានខម្មិន្តច្រើនជាងគេ ហើយក៏បានឃើញថា ផូសដែលមានខម្មិន្តច្រើនជាងគេ គឺផូសដែលផ្សាយពីការឆ្លើយតបរបស់ The Kanitha Show ទៅកាន់នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ។
ដើម្បីពិនិត្យមើលថា លំនាំនៃខម្មិន្តដដែលៗ តើវាបានកើតឡើងតែក្នុងផូសមួយនេះ ឬក៏ធ្លាប់បានកើតឡើងក្នុងផូសដទៃទៀតនៃហ្វេសប៊ុកផេក The Kanitha Show ខ្ញុំក៏បានតម្រៀប ផូសចំនួន១០ ដែលមានខម្មិន្តច្រើនជាងគេបង្អស់មកពិនិត្យមើល។ បន្ទាប់មកខ្ញុំបាន ទាញយកខម្មិន្តទាំងអស់នៃផូសនីមួយៗមកធ្វើការពិនិត្យមើលពីលំនាំខម្មិន្តទាំងនោះ។ ចំនួនខម្មិន្តដែលខ្ញុំបានទាញយកមកនេះ គឺមិនរាប់បញ្ចូល ចំនួនខម្មិន្តឆ្លើយឆ្លងគ្នា (reply commentស) នោះទេ។
ខ្ញុំបានកំណត់យកចំនួន ចាប់ពី៤០ដងនៃចំនួនខម្មិន្តដដែលៗឡើងទៅជាការកំណត់ភាពញឹកញាប់ (frequency) ដែលអាចចាត់ទុកថាជា spam ខម្មិន្ត។ ការកំណត់នេះ គឺជាការកំណត់ដោយខ្លួនឯង ប៉ុន្តែផ្អែកទៅតាម គោលការណ៍ ស្ដង់ដារសហគមន៍របស់ Facebook ស្តីពី សារឥតបានការ ឬហៅថា spamដែរ។ ក្នុងគោលការណ៍នេះ បាននិយាយពី កម្រិតភាពញឹកញាប់ច្រើនហួសហេតុនៃ ការបង្ហោះ ការចែករំលែក ការចូលរួម(engagement) ដោយប្រើប្រាស់វិធីសាស្ត្រ ដោយដៃ (manually) ឬដោយស្វ័យប្រវត្តិ (automatically) ប៉ុន្តែមិនបានកំណត់ជាក់លក់ពីតួលេខចំនួននៃភាពញឹកញាប់ប៉ុណ្ណានោះទេ។ មិនត្រឹមតែប៉ុណ្ណោះ គោលការណ៍នេះក៏បានចែងពីការរឹតបបន្តឹង (restriction) គណនីដែលបង្ហោះខ្លឹមសារដដែលៗ ឬក៏មានសញ្ញានៃភាពមិនត្រឹមត្រូវដែលហ្វេសប៊ុករកឃើញ។
ការទាញយកទិន្នន័យស្ថិតិរបស់ផូសទាំង១០នេះ គឺគិតត្រឹមថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០២៤ វេលាម៉ោង ១២ថ្ងៃត្រង់។
ទិន្នន័យដែលយកមកវិភាគ
តារាងខាងក្រោមនេះគឺជាផូសទាំង១០ ដែលមានចំនួនខម្មិន្តច្រើនជាងគេ ក្នុងចំណោម ៥០០០ ផូសរបស់ហ្វេសប៊ុកផេក The Kanitha Show។ ខ្ញុំយកចំនួន ១០ផូសនេះមកពិនិត្យមើល ដើម្បីចង់ដឹងពីលំនាំនៃខម្មិន្តស្ទួនដែលបានផូស ក្នុងផូសនីមួយៗ ថាតើវាមានលំនាំបែបណាដែរ។ ដោយសារតែទិន្នន័យនៃខម្មិន្តស្ទួនច្រើនពេក ខ្ញុំយកតែខម្មិន្តស្ទួនដែលចាប់ពី ៤០ដងឡើងទៅ មកគណនាជាភាគរយ ធៀបនឹងខម្មិន្តសរុប។ តាមពិត នៅមានខម្មិន្តស្ទួនជាច្រើនទៀតនៃផូសនីមួយៗ ដែលមានចំនួនក្រោម ៤០ដង។
ល.រ | Post ID | ថ្ងៃខែឆ្នាំរបស់ផូស | ចំនួនខម្មិន្តសរុប | %ចំនួនខម្មិន្តស្ទួនធៀបនឹងចំនួនខម្មិន្តសរុបដែលរាប់ចាប់ពី ៤០ដងឡើងទៅ | ប្រភេទនៃខម្មិន្ត |
១ | 100468665223600_920874320085638 | 20/09/2024 | 33,632 | 88.50% | Negative commests |
២ | 100468665223600_920117693494634 | 19/09/2024 | 14,814 | 48.80% | Negative commests |
៣ | 100468665223600_478419317664476 | 10/10/2022 | 10,756 | 5.85% | Emoji GIF comments |
៤ | 100468665223600_919555526884184 | 18/09/2024 | 9,938 | 48.60% | Negative commests |
៥ | 100468665223600_906199084886495 | 30/08/2024 | 7,882 | 90.78% | Negative/Choices commests |
៦ | 100468665223600_833426244716792 | 15/04/2022 | 7,691 | 76.40% | Greeting comments |
៧ | 100468665223600_431127102393698 | 07/08/2022 | 7,412 | 3.20% | Emoji GIF comments |
៨ | 100468665223600_887208600118877 | 02/08/2022 | 7,040 | 5.60% | Emoji GIF comments |
៩ | 100468665223600_924228739750196 | 23/09/2024 | 6,407 | 48.70% | Negative commests |
១០ | 100468665223600_900003648839372 | 21/08/2024 | 6,187 | 0.70% | Emoji GIF comments |
ខាងក្រោមនេះ គឹជាទិន្នន័យនៃខម្មិន្តរបស់ផូសទាំង១០ ដែលខ្ញុំបានពិនិត្យមើលពីភាពញឹកញាប់ និងពាក្យ ឬឃ្លាខម្មិន្តដដែលៗដែលបានផូសក្នុងផ្នែកខម្មិន្តរបស់ផូស។ ដូចខ្ញុំបានសរសេរបញ្ជាក់នៅខាងលើ គឺខ្ញុំរាប់ខម្មិន្តដដែលៗនេះ ចាប់ពី៤០ដងឡើងទៅ។ នៅក្នុងព័ត៌មានពីផូស អ្នកអាន អាចចុចនៅលើ Post ID ដើម្បីទៅបើកមើលហ្វេសប៊ុកផូសជាក់លាក់។
ផូសដែលមានខម្មិន្តច្រើនជាងគេទី១
ព័ត៌មានពីផូស
Post ID: 100468665223600_920874320085638
Shares: 22,741
Comments: 33,632
Likes: 25,959
Date: 20/09/2024
*ផូសនេះត្រូវបានលុបចេញ
ក្រៅតែពីចំនួនស្ទួននៃខម្មិន្តរាប់រយដែលខ្ញុំបានឃើញនៅក្នុងផូសមួយនេះ ខ្ញុំក៏ឃើញមានខម្មិន្តជាពាក្យចាប់ពី ៣ពាក្យឡើងទៅ ហើយមានរូប emojiភ្ជាប់មកជាមួយ ដូចជារូបសញ្ញា ខឹង😡 និងខឹងខ្លាំង🤬 រូបសញ្ញាមិនគាំងទ្រ👎 រូបសញ្ញាលាមក💩 រូបសញ្ញាផ្លែត្រប់🍆 ឬភាសាអង់គ្លេសហៅថា eggplant។ រូបសញ្ញា 🍆 នេះជារើយៗត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមបើប្រាស់នៅពេលពួកគេសន្ទនាពីការរួមភេទ ដែលរូបផ្លែត្រប់នេះ តំណាងឲ្យលឹង្គ។
មានពាក្យខម្មិន្តមួយចំនួនទៀត ត្រូវបានផ្តាច់ពាក្យដោយប្រើប្រាស់ “-“។ ឧទាហរណ៍៖
មី-អា-ច-ន៍លើកដំកើងជាតិផងវើយ😡
មី-អា-ច-ន៍ 💩
មី-ឡ-ប់, មី-ឆ្កួ-ត, មីសំ-ផឹ-ង 🍆
ការប្រើប្រាស់ទម្រង់ពាក្យខម្មិន្តបែបនេះ ត្រូវបានគេឃើញជារើយៗថាវាជាវិធីសាស្ត្របំភាន់ប្រព័ន្ធត្រួតពិនិត្យមាតិកា ឬពាក្យរស៊ើប (sensitive words) សម្រាប់អ្នករកចំណូលពីមាតិកា ដើម្បីគេចចេញពីការលុបចោលនូវផូសរបស់ពួកគេចេញពី បណ្តាញសង្គម។ ចេតនានៃការសរសេរនេះ ក៏អាចចេតនាចង់គេចចេញពីប្រព័ន្ធចម្រោះពាក្យដែលអ្នកគ្រប់គ្រងផេកនីមួយៗបានកំណត់ មិនឲ្យអ្នកខម្មិន្តអាចខម្មិន្តបាន។ មានន័យថា បើសិនជាគេសរសេរពាក្យពេញលេញ “មីអាចម៍” ប្រព័ន្ធត្រួតពិនិត្យមាតិកា របស់ហ្វេសប៊ុក អាចព្រមានគណនីពួកគេ ឬអាចថា ពួកគេមិនអាចខម្មិន្តពាក្យនេះបានទេ ដោយសារអ្នកគ្រប់គ្រងផេក បានបិទ ឬច្រោះពាក្យនេះចេញមិនឲ្យខម្មិន្ត។
ចំណែកឯចំនួនខម្មិន្តជា Emoji GIF រហូតដល់ ៤៣៧ដង វាគឺជារាប់បញ្ចូលគ្នាពី Emoji GIF រូបផ្សេងៗគ្នា។ ម្យ៉ាងវិញទៀត ទិន្នន័យ Emoji GIF នេះ ខ្ញុំមិនធ្វើការពិនិត្យមើលពីអត្ថន័យ ឬបែងចែករូបទាំងនេះ នោះទេ។
ខម្មិន្ត | ចំនួនខម្មិន្តស្ទួន |
Emoji GIF | 437 |
មីថោកទាប🤬🤬 | 236 |
មីអត់កំណើត🤬🤬 | 235 |
ម៉ាមីសំគីស😡😡😡 | 234 |
មីងាប់អត់ដីកប់😡😡 | 234 |
មីចោរចង្រៃ🤬🤬 | 233 |
មីទើសគ្រប់រឿង 👎 | 232 |
ថ្ងៃក្រោយបើភ្លើងអញ្ចឹងកុំនិយាយ 🦊 | 230 |
មី-អា-ច-ន៍លើកដំកើងជាតិផងវើយ😡 | 230 |
មីអាឡែកសុីស្បែក😡😡 | 229 |
មេដង្កូសុីគូទ😡😡😡 | 228 |
ឈប់យកជើងរាទឹកទៅបើមិនបានជួយជាតិទេ 🦊 | 226 |
មីមានចឹកភ្នែក😡😡😡 | 226 |
អួតខ្លួនស្នេហាជាតិក្បាលអ្ងែងអី 🐶 | 226 |
នាងហែងឈ្លើយណាស់មីប្រហើន😡 | 224 |
មី-អា-ច-ន៍ 💩 | 224 |
មីកើតអត់គ្រប់ខែ🤬🤬🤬 | 224 |
មីចោលម្សៀត😡😡😡 | 223 |
មីបែកថ្នាំ🤬🤬 | 223 |
ងែងគិតថាងែងគិតអីក៏ត្រូវមែនមីនបែក😡😡 | 222 |
មីធ្លាក់យន្តហោះ😡😡😡 | 222 |
មី-ឡ-ប់, មី-ឆ្កួ-ត, មីសំ-ផឹ-ង 🍆 | 221 |
មីកូនឈាមឆ្កែ😡😡 | 220 |
មីកញ្ជេះបរទេស🤬🤬🤬 | 218 |
មីឡប់ងែងឈ្លើយណាស់😡😡😡 | 218 |
ម៉ាមីតែហោងនេអតាណើបហួស😡 | 217 |
មីកើតមហារីកដំណាក់កាលចុងក្រោយ😡😡 | 217 |
មីជើងម្ខាងវែងម្ខាងខ្លី😂 | 216 |
មីក្រីបីជាន់😡 | 215 |
មីអន្ទង់ចឹក😡😡 | 211 |
មីកូនឈាមថោក😡 | 209 |
ឈប់ភ្លឺទៅ👎 | 199 |
បងដែលពិចារណាមើលទេថាអ្វីដែលខ្លួនឯងនិយាយខុស | 131 |
រឿងព្រឹត្តការណ៍ gumball 3000 ដែលបងលើកមកនិយាយខ្ញុំនិងប្រជាពលរដ្ឋស្ទើរពេញប្រទេសមិនគាំទ្រទេព្រោះគំនិតបងចេញមកចាស់កម្រិលហួសហេតុ | 131 |
ស្តាប់មើលទៅបងស្រីម្នាក់នេះនិយាយយកល្អខ្លួនឯង | 129 |
បងនិយាយមកនេះហាក់ដូចជាមិនព្រមទទួលយកថាគំនិតរបស់បងក្នុងរឿង gumball 3000 ហ្នឹងខុសទេ? | 123 |
ខ្លួនឯងនិយាយខុសមិនទទួលទេ ទៅជាលើកយករឿងផ្សេងមកបកស្រាយយកត្រូវវិញ | 122 |
មើលទៅការនិយាយរបស់បងដូចជាបានរៀនចេះដឹងដែរ តែបែរជាមិនចេះទទួលយកការពិតទៅវិញ | 120 |
គេមិនបានថាបងប្រឆាំងទេ តែការនិយាយរបស់បងពិតជាមិនត្រឹមត្រូវ | 119 |
ហេតុអីត្រូវតបទៅសម្តេចធិបតីទាំងដែលបងសោភណ័្ឌជាអ្នកតបនឹងបងសោះ?? | 119 |
មនុស្សធ្វើខុសចេះដឹងកំហុសទើបល្អ | 118 |
តាមដានបងយូរហើយ តែលើកនេះខ្ញុំមិនគាំទ្រការនិយាយរបស់បងរឿង gumball 3000នេះទេ | 117 |
បងត្រូវរៀនទទួលយកការពិតផង មិនមែនខ្លួនឯងនិយាយខុសហើយទៅលើកយករឿងផ្សេងមកនិយាយចឹងទេ | 117 |
ក្នុងនាមជាប្រជាជនខ្មែរមួយរូបខ្ញុំមិនគាំទ្រការនិយាយរបស់បងរឿង gumball 3000ទេ | 116 |
មើលទៅបងក៏រាងចេះដឹងដែរ គួរណាស់តែរៀនទទួលយកកំហុស | 116 |
មុនចេញវីដេអូបងមានបានមើលទេថា សម្តេចផុសពីអ្វី?? បងសោភណ្ឌទេជាអ្នកឆ្លើយតបនឹងបង ហេតុអ្វីបានជាបងបែរជាតបទៅសម្តេចទៅវិញ?? គួរណាស់តែតបទៅបងប្រុសសោភណ្ឌ័ | 105 |
ផូសដែលមានខម្មិន្តច្រើនជាងគេទី២
ព័ត៌មានពីផូស
Post ID: 100468665223600_920117693494634
Shares: 4,619
Comments: 14,814
Likes: 9,159
Date: 19/09/2024
*ផូសនេះត្រូវបានលុបចេញ
នៅក្នុងផូសមួយនេះ ខ្ញុំឃើញមានខម្មិន្តស្ទួនគ្នាដូចក្នុងផូសខាងលើដែរ គ្រាន់តែចំនួនដដែលនៃខមិ្មន្តខុសគ្នា ក្នុងនោះក៏មានទម្រងខម្មិន្តប្រើប្រាស់ការផ្តាច់ពាក្យ ដូចផូសខាងលើដែរ៖
មី-អា-ច-ន៍ 💩
មី-ឡ-ប់, មី-ឆ្កួ-ត, មីសំ-ផឹ-ង 🍆
មី-អា-ច-ន៍លើកដំកើងជាតិផងវើយ😡
ខម្មិន្ត | ចំនួនខម្មិន្តស្ទួន |
មីកើតអត់គ្រប់ខែ🤬🤬🤬 | 50 |
ម៉ាមីតែហោងនេអតាណើបហួស😡 | 48 |
នាងហែងឈ្លើយណាស់មីប្រហើន😡 | 47 |
មីកញ្ជេះបរទេស🤬🤬🤬 | 47 |
មីចោលម្សៀត😡😡😡 | 47 |
ឈប់យកជើងរាទឹកទៅបើមិនបានជួយជាតិទេ 🦊 | 45 |
មី-អា-ច-ន៍ 💩 | 45 |
មីកើតមហារីកដំណាក់កាលចុងក្រោយ😡😡 | 45 |
ថ្ងៃក្រោយបើភ្លើងអញ្ចឹងកុំនិយាយ 🦊 | 44 |
ម៉ាមីសំគីស😡😡😡 | 44 |
មីធ្លាក់យន្តហោះ😡😡😡 | 44 |
មីអាឡែកសុីស្បែក😡😡 | 44 |
សូមអ្នកបើកចិត្តឱ្យទូលាយបន្តិចមើល?ព្រឹត្តិការណ៍១នេះធ្វើឱ្យកម្ពុជាចំណេញច្រើនជាងខាត🇰🇭🇰🇭🇰🇭 | 44 |
មី-ឡ-ប់, មី-ឆ្កួ-ត, មីសំ-ផឹ-ង 🍆 | 43 |
មីក្រីបីជាន់😡 | 43 |
មីមានចឹកភ្នែក😡😡😡 | 43 |
មីឡប់ងែងឈ្លើយណាស់😡😡😡 | 43 |
មីកូនឈាមឆ្កែ😡😡 | 42 |
មីកូនឈាមថោក😡 | 42 |
មីថោកទាប🤬🤬 | 42 |
មីទើសគ្រប់រឿង 👎 | 42 |
មីងាប់អត់ដីកប់😡😡 | 41 |
មីជើងម្ខាងវែងម្ខាងខ្លី😂 | 41 |
មេដង្កូសុីគូទ😡😡😡 | 41 |
ងែងគិតថាងែងគិតអីក៏ត្រូវមែនមីនបែក😡😡 | 40 |
មី-អា-ច-ន៍លើកដំកើងជាតិផងវើយ😡 | 40 |
ផូសដែលមានខម្មិន្តច្រើនជាងគេទី៣
ព័ត៌មានពីផូស
Post ID: 100468665223600_478419317664476
Shares: 34,316
Comments: 10,756
Likes: 170,495
Date: 10/10/2022
ផូសនេះ អ្នកខម្មិន្តប្រើប្រាស់ Emoji ច្រើនជាង ការផូសខម្មិន្ត។
ខម្មិន្ត | ចំនួនខម្មិន្តស្ទួន |
Emoji GIF 1 | 80 |
Emoji GIF 2 | 62 |
Emoji GIF 3 | 41 |
ផូសដែលមានខម្មិន្តច្រើនជាងគេទី៤
ព័ត៌មានពីផូស
Post ID: 100468665223600_919555526884184
Shares: 6,548
Comments: 9,938
Likes: 18,017
Date: 18/09/2024
*ផូសនេះត្រូវបានលុបចេញ
នៅក្នុងផូសនេះ ក៏មិនខុសគ្នាទៅហ្នឹងផូសទី និងផូសទី២ដែរ។ មានខម្មិន្តមួយចំនួនដូចៗគ្នា និងមានទម្រង់សរសេរដូចគ្នាដែរ។
ខម្មិន្ត | ចំនួនខម្មិន្តស្ទួន |
មីងាប់អត់ដីកប់😡😡 | 50 |
ម៉ាមីតែហោងនេអតាណើបហួស😡 | 49 |
មីក្រីបីជាន់😡 | 48 |
មីជើងម្ខាងវែងម្ខាងខ្លី😂 | 48 |
មេដង្កូសុីគូទ😡😡😡 | 48 |
មី-អា-ច-ន៍លើកដំកើងជាតិផងវើយ😡 | 47 |
មីកូនឈាមថោក😡 | 47 |
ងែងគិតថាងែងគិតអីក៏ត្រូវមែនមីនបែក😡😡 | 46 |
ឈប់ភ្លឺទៅ👎 | 46 |
ថ្ងៃក្រោយបើភ្លើងអញ្ចឹងកុំនិយាយ 🦊 | 46 |
មីកញ្ជេះបរទេស🤬🤬🤬 | 45 |
មីចោលម្សៀត😡😡😡 | 45 |
មីថោកទាប🤬🤬 | 45 |
មីកើតមហារីកដំណាក់កាលចុងក្រោយ😡😡 | 44 |
មីឡប់ងែងឈ្លើយណាស់😡😡😡 | 44 |
អួតខ្លួនស្នេហាជាតិក្បាលអ្ងែងអី 🐶 | 44 |
មីបែកថ្នាំ🤬🤬 | 43 |
មីចោរចង្រៃ🤬🤬 | 42 |
នាងហែងឈ្លើយណាស់មីប្រហើន😡 | 41 |
មី-ឡ-ប់, មី-ឆ្កួ-ត, មីសំ-ផឹ-ង 🍆 | 41 |
មីមានចឹកភ្នែក😡😡😡 | 41 |
ម៉ាមីសំគីស😡😡😡 | 40 |
មីកើតអត់គ្រប់ខែ🤬🤬🤬 | 40 |
មីអត់កំណើត🤬🤬 | 40 |
ផូសដែលមានខម្មិន្តច្រើនជាងគេទី៥
ព័ត៌មានពីផូស
Post ID: 100468665223600_906199084886495
Shares: 2,765
Comments: 7,882
Likes: 24,046
Date: 30/08/2024
ក្នុងផូសនេះ ខ្ញុំចែកជាពីរប្រភេទនៃខម្មិន្ត មួយគឺ Choice comments និងមួយទៀតគឺជា Negative comments។ ដោយសារមាតិកាផូសបានសាកសួរជម្រើសទៅដល់ Fan របស់ខ្លួន ដូច្នេះហើយ យើងឃើញមានខម្មិន្តជាពាក្យ ដូចជា កម្ពុជា ឬវៀតណាម ជាដើម។ ខ្ញុំក៏ឃើញមានខមិ្មន្តជាច្រើនផ្សេងទៀតដែលមិនមានទាក់ទងអ្វីទៅមាតិការបស់ផូសនោះទេ គឺខម្មិន្តទាំងនោះប្រើប្រាស់ពាក្យអសុរស ឬជេរប្រមាថ ជាដើម។
ខម្មិន្ត | ចំនួនខម្មិន្តស្ទួន |
កម្ពុជា | 791 |
កម្ពុជាមុន | 153 |
កម្ពុជាបង | 126 |
Cambodia | 123 |
អនាគតប្រទេសកម្ពុជា | 99 |
វៀតណាម | 77 |
ប្រទេសកម្ពុជា | 64 |
កម្ពុជាបងស្រី | 61 |
មី-ឡ-ប់, មី-ឆ្កួ-ត, មីសំ-ផឹ-ង 🍆 | 46 |
មីធ្លាក់យន្តហោះ😡😡😡 | 46 |
ងែងគិតថាងែងគិតអីក៏ត្រូវមែនមីនបែក😡😡 | 44 |
មីជើងម្ខាងវែងម្ខាងខ្លី😂 | 44 |
ឈប់ភ្លឺទៅ👎 | 43 |
ឈប់យកជើងរាទឹកទៅបើមិនបានជួយជាតិទេ 🦊 | 43 |
មីកូនឈាមថោក😡 | 43 |
មីងាប់អត់ដីកប់😡😡 | 43 |
មីចោលម្សៀត😡😡😡 | 43 |
អនាគតកម្ពុជា | 43 |
Cambodia 🇰🇭 | 42 |
ថ្ងៃក្រោយបើភ្លើងអញ្ចឹងកុំនិយាយ 🦊 | 42 |
នាងហែងឈ្លើយណាស់មីប្រហើន😡 | 42 |
មីកញ្ជេះបរទេស🤬🤬🤬 | 42 |
មីចោរចង្រៃ🤬🤬 | 42 |
មីអត់កំណើត🤬🤬 | 42 |
កម្ពុជា | 41 |
មីក្រីបីជាន់😡 | 41 |
មីបែកថ្នាំ🤬🤬 | 41 |
មីមានចឹកភ្នែក😡😡😡 | 41 |
មី-អា-ច-ន៍ 💩 | 40 |
មីកូនឈាមឆ្កែ😡😡 | 40 |
មីទើសគ្រប់រឿង 👎 | 40 |
មីអាឡែកសុីស្បែក😡😡 | 40 |
មេដង្កូសុីគូទ😡😡😡 | 40 |
ផូសដែលមានខម្មិន្តច្រើនជាងគេទី៦
ព័ត៌មានពីផូស
Post ID: 100468665223600_833426244716792
Shares: 1,933
Comments: 7,691
Likes: 45,330
Date: 15/04/2022
ផូសនេះ គឺជាការផ្សាយផ្ទាល់ ដែលម្ចាស់មាតិកាចូលរួមជាមួយនឹង Fan របស់ខ្លួនក្នុងពេលផ្សាយផ្ទាល់។ យើងឃើញមានពាក្យជូនពរ ក្នុងពេលចូលឆ្នាំប្រពៃណីខ្មែរ។ ចំនួនខម្មិន្តស្ទួនទាំងនេះ គឺមានទំនាក់ទំនងគ្នាទៅនឹងមាតិកាដែលផ្សាយ។
ខម្មិន្ត | ចំនួនខម្មិន្តស្ទួន |
Happy Khmer new year | 107 |
Emoji GIF 1 | 95 |
សួស្តី | 90 |
Happy new year | 70 |
សួស្តីឆ្នាំថ្មី | 68 |
Emoji GIF 2 | 65 |
សួស្ដីឆ្នាំថ្មី | 58 |
Hi | 55 |
សួស្ដី | 52 |
Emoji GIF 3 | 40 |
ផូសដែលមានខម្មិន្តច្រើនជាងគេទី៧
ព័ត៌មានពីផូស
Post ID: 100468665223600_431127102393698
Shares: 8,615
Comments: 7,412
Likes: 182,569
Date: 07/08/2022
នៅក្នុងផូសមួយនេះ មិនមានខម្មិន្តស្ទួនគ្នាចាប់ពី ៤០ដងដែលខ្ញុំបានកំណត់នោះទេ គឺមានតែ Emoji GIF ប៉ុណ្ណោះ។
ខម្មិន្ត | ចំនួនខម្មិន្តស្ទួន |
Emoji GIF 1 | 75 |
Emoji GIF 2 | 43 |
ផូសដែលមានខម្មិន្តច្រើនជាងគេទី៨
ព័ត៌មានពីផូស
Post ID: 100468665223600_887208600118877
Shares: 58,206
Comments: 7,040
Likes: 163,569
Date: 02/08/2024
ផូសនេះ ក៏ដូចជាផូសទី៧ ដែរ គឺមិនមានខម្មិន្តស្ទួនគ្នាចាប់ពី ៤០ដងដែលខ្ញុំបានកំណត់នោះទេ គឺមានតែ Emoji GIF ប៉ុណ្ណោះ។
ខមិ្មន្ត | ចំនួនខម្មិន្តស្ទួន |
Emoji GIF 1 | 71 |
Emoji GIF 2 | 69 |
ផូសដែលមានខម្មិន្តច្រើនជាងគេទី៩
ព័ត៌មានពីផូស
Post ID: 100468665223600_924228739750196
Shares: 970
Comments: 6,407
Likes: 11,378
Date: 23/09/2024
*ផូសនេះត្រូវបានលុបចេញ
សម្រាប់ខម្មិន្តស្ទួនដែលខ្ញុំមើលឃើញនេះវិញ គឺខម្មិន្តជាឃ្លាដែលស្ទួនគ្នា មិនសូវមានលំនាំដូចនឹងផូសខាងលើៗនោះទេ។
ខម្មិន្ត | ចំនួនខម្មិន្តស្ទួន |
មានចំណេះតែខ្វះសីលធម៌មិនថ្លៃថ្នូរមានទ្រព្យខ្វះញាតិមិនប្រពៃ | 75 |
ដៀលប្រជាពរដ្ឋថាសម្រាម គ្រាន់តែគេមិនគាំទ្រខ្លួនសោះ! | 71 |
ថាគេសំរាមភ្លេចគិតថាខ្លួនឯងអាចម៍ | 70 |
បោកលុយគេបានដល់ពេលបែករឿងថាគេសំរាមមានក្លិនស្អុយ | 70 |
រង់ចាំបន្តិចទៅ មិនយូរទេមេហងឯងផ្តល់គំនិតថ្មីឱ្យហើយ | 70 |
បើទាល់គំនិតប្រកាសប្រាប់ពិភពលោកទៅកុំនៅចាំបញ្ជាចឹងអី | 69 |
មនុស្សនិយាយតាមគេបញ្ជាតែងតែចឹងឯង | 69 |
ចេញមកខ្វះសីលធម៌ តែម្ដងទទួលយកអត់បាន | 66 |
ជនបោកប្រាស់សម្តែងសមណាស់ហ្ន៎ | 66 |
និយាយដូចអានសៀវភៅ មិនខុសអីពីមនុស្សទន្ទេញហើយឡើងនិយាយនោះទេ | 66 |
បើអាចឈប់បានឈប់ទៅ | 66 |
ប្រមាថមនុស្សថាជាសំរាមស្អុយព្រោះតែមានមតិផ្ទុយ | 66 |
កញ្ញាស្អាតបាត ចរិកល្អ តែលាក់ពុត | 65 |
ខោអាវស្អុយពេកចង់ដោះក្រវាត់ចោលមែន | 65 |
គ្រាន់តែគេរិះគន់ប្លុកគេ ហើយដៀលគេសម្រាមទៀតចែ | 65 |
ចែនេះធ្វើតាមគេប្រាប់មែន ចេញកន្ទុយហើយ | 65 |
ថាអ្នកណាសំរាម | 65 |
កន្និដ្ឋាគ្មានចេះស្អីទេ ការពិតរង់ចាំគេប្រាប់សោះ | 64 |
ខំរកព័ត៌មានទៅនាង | 64 |
ម៉េចហើយទីប្រឹក្សារបស់នាងទល់គំនិតហើយមែន? | 64 |
បោកលុយគេ ម្នាក់៥០០០ដុល្លារ ក្នុងល្បែងគ្រិបតូចាយអស់ហើយមែន | 63 |
កន្និដ្ឋាអើយកន្និដ្ឋាល្មមៗបានហើយសុទ្ធតែថាគេសម្រាម | 62 |
ទើបដឹងថាអ្វីដែលកន្និដ្ឋាធ្វើគឺមានអ្នកនៅពីក្រោយខ្នង | 62 |
នៅរង់ចាំបញ្ជាពីមេក្រោយទល់គំនិត | 62 |
មនុស្សធ្វើតាមបញ្ជាគេ ដល់គេរវល់អត់អីធ្វើចេញមកសុំពេល | 61 |
កន្និដ្ឋាយាយថាបោកលុយគែម្នាក់៥០០ដុល្លារម៉េចហើយ | 58 |
ខ្ញុំមើលលើតម្លៃនៃការផ្ដល់ឱ្យ ជាក់ស្តែងសម្តីសកម្មភាពកន្និដ្ឋាមិនអាចទទួលយកបាន | 57 |
បាត់មុខមួយរយៈសម្ងំចាយលុយបោកគេឥឡូវចេញមកវិញចង់បែកមែនចែ | 57 |
អ្នកខ្លះចេញមកបែបត្រឹមត្រូវដែរតែបង្កប់នូវការគុំកួនច្រណែនប្រកាន់មិនចេះចប់ | 55 |
បរិយាកាសសង្គមកម្ពុជានិងកាន់តែល្អប្រសើរបើគ្មានក្លិនស្អុយរបស់កន្និដ្ឋា | 50 |
ម៉េចចង់ប្លុកគេប្លុកឯងគ្រប់គ្នាមែន? | 50 |
ផូសដែលមានខម្មិន្តច្រើនជាងគេទី១០
ព័ត៌មានពីផូស
Post ID: 100468665223600_900003648839372
Shares: 35,299
Comments: 6,187
Likes: 139,914
Date: 21/08/2024
ផូសនេះ ក៏ដូចជាផូសទី៧ និងទី៨ ដែរ គឺមិនមានខម្មិន្តស្ទួនគ្នាចាប់ពី ៤០ដងដែលខ្ញុំបានកំណត់នោះទេ គឺមានតែ Emoji GIF ប៉ុណ្ណោះ។
ខម្មិន្ត | ចំនួនខម្មិន្តស្ទួន |
Emoji GIF | 44 |
ការពិភាក្សា
ខម្មិន្តស្ទួន ឬខម្មិន្តដដែលៗ ដែលខ្ញុំបានឃើញក្នុងផូសទាំង១០នេះ មានខម្មិន្តក្នុងផូស ១ ២ ៤ ៥ និង៩ ដែលមានវាលក្ខណៈជា spam ខម្មិន្ត។ ខ្ញុំបានពិនិត្យមើលពីស្តង់ដាសហគមន៍របស់បណ្តាញសង្គមហ្វេសប៊ុក ដែលពួកគេបានបកប្រែ spam គឺជា សារឥតបានការ។ នៅក្នុងគោលការណ៍នេះ ហ្វេសប៊ុកមិនអនុញ្ញាតឲ្យធ្វើការបង្ហោះសារបែបនេះនោះទេ។ នៅក្នុងគោលនយោបាយនេះ ក៏មិនបានបញ្ជាក់ឲ្យជាក់លាក់ពីការប្រើប្រាស់ខម្មិន្តដែលមានទម្រង់ជាសារដដែលៗ ហើយផូសច្រើនដងនៅក្នុងផ្នែកខម្មិន្តរបស់ផូសដែរ។
ស្តង់ដារសហគមន៍របស់ Meta លើសារឥតបានការកំណត់សារឥតបានការថាជាខ្លឹមសារដដែលៗ តំណភ្ជាប់ដែលបំភាន់ និងសារដែលរំខានដល់បទពិសោធន៍អ្នកប្រើប្រាស់។ ការហាមឃាត់សំខាន់ៗរួមមានការបង្ហោះខ្លឹមសារដូចគ្នា ឬស្រដៀងគ្នានៅក្នុងក្រុមជាច្រើន ដោយប្រើវិធីបោកបញ្ឆោតសម្រាប់ការចូលរួម (engagement) និងការផ្ញើសារផ្សព្វផ្សាយដែលគេមិនត្រូវការ។ ការបំពានស្តង់ដារទាំងនេះអាចបណ្តាលឱ្យមានការដកចេញនូវខ្លឹមសារ ការរឹតបន្តឹងគណនី ឬការហាមឃាត់ជាអចិន្ត្រៃយ៍។
ខាងក្រោមនេះ គឺជាគោលនយោបាយស្តីពីការទប់ស្កាត់ សារឥតបានការ របស់ Meta។ ខ្ញុំដកស្រង់ផ្នែកសង្ខេបនៃគោលនយោបាយនេះ ជាពីរភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស។ ការដាក់ពីរភាសារនេះ គឺដោយសារតែការបកប្រែគោលនយោបាយនេះ ជាភាសាខ្មែរ អាចថាពិបាកអាន និងយល់។
លំនាំនៃបណ្តុំពាក្យ និងឃ្លារបស់ខម្មិន្តស្ទួនទាំងនេះ អាចមានជា ២ទៅ៣ ពាក្យ និងជាឃ្លា។ ឧទាហរណ៍ខម្មិន្តដែលជា៖
- ខម្មិនដែលមាន ២ទៅ៤ពាក្យ៖ មីថោកទាប🤬🤬 (៤៥ដង) មីបែកថ្នាំ🤬🤬 (៤៣ដង) មីអត់កំណើត🤬🤬 (៤០ដង)។ នេះជាខម្មិន្តក្នុង ផូសដែលមានខម្មិន្តច្រើនជាងគេទី៤
- ឃ្លា “បងត្រូវរៀនទទួលយកការពិតផង មិនមែនខ្លួនឯងនិយាយខុសហើយទៅលើកយករឿងផ្សេងមកនិយាយចឹងទេ” ដែលផូសចំនួន (១១៧ដង) មើលទៅការនិយាយរបស់បងដូចជាបានរៀនចេះដឹងដែរ តែបែរជាមិនចេះទទួលយកការពិតទៅវិញ (១២០ដង) រឿងព្រឹត្តការណ៍ gumball 3000 ដែលបងលើកមកនិយាយខ្ញុំនិងប្រជាពលរដ្ឋស្ទើរពេញប្រទេសមិនគាំទ្រទេព្រោះគំនិតបងចេញមកចាស់កម្រិលហួសហេតុ (១៣១ដង)។ នេះជាខម្មិន្តក្នុង ផូសដែលមានខម្មិន្តច្រើនជាងគេទី១។
បើយើងពិនិត្យមើលពីខម្មិន្ត ២ទៅ៤ពាក្យ ហើយបើសិនជាចំនួនដងនៃខម្មិន្ត គឺជាចំនួនគណនី ឬប្រូហ្វាល់ (profile)វិញ នោះអាចមានន័យថា មានគណនីជាង៤០ ដែលមានចិត្តដូចគ្នាៗមកផូសខម្មិន្តមានលំនាំទម្រង់បែបនេះ។
ឧទាហារណ៍មាន ៤៥គណនីបានសរសេរខម្មិន្តមានទម្រង់ដូចគ្នា ដោយមានពាក្យខ្មែរ រួមនិងរូប emoji ចំនួន២ ដូចៗគ្នា (មីថោកទាប🤬🤬)។ ចំណែក ខម្មិន្តជាឃ្លាវិញ តើអាចមាន គណនី ១១៧ ដែលខម្មិន្តជាឃ្លាដូចៗគ្នា “បងត្រូវរៀនទទួលយកការពិតផង មិនមែនខ្លួនឯងនិយាយខុសហើយទៅលើកយករឿងផ្សេងមកនិយាយចឹងទេ” ដែរឬទេ? បើមាន តើអាចមានដោយរបៀបណាដែរ? ខ្ញុំព្យាយាមរកចម្លើយ ឆ្លើយទៅហ្នឹងសំណួរនេះដែរ ហើយខ្ញុំ បានចាត់ទុកថា អាចមានករណីដែលខ្ញុំនឹងមិនឃើញទៅចោះ ប៉ុន្តែ ខម្មិន្តដដែល មិនមែនមានតែមួយនេះទេ គឺមានច្រើនទៀត មិនមែនតែមួយផូស គឺមាននៅច្រើនដទៃទៀតក្នុងចំណោមផូសទាំង១០នេះ។
ម្យ៉ាងវិញទៀត បើពិនិត្យមើលពីការអនុវត្តជាក់ស្តែងវិញ គឺមានមនុស្សជាច្រើនរយនាក់ មានចិត្តគំនិត ដូចៗគ្នា ដែលធ្វើឲ្យពួកគេអាចសរសេរចេញជាខម្មិន្ត ដែលមាន ពាក្យ និងឃ្លាដូចៗគ្នា។ តើវាពិតជាដូច្នេះមែនឬទេ? ឧទាហារណ៍ ខម្មិន្ត “មី-ឡ-ប់, មី-ឆ្កួ-ត, មីសំ-ផឹ-ង 🍆” ដែលមាននៅក្នុងផូសចំនួន ៤ផ្សេងៗគ្នា នៃផូសទាំង១០។ តើអាចមានមនុស្សជាច្រើន សរសេរទម្រង់ខម្មិន្តបែបនេះ ដែរឬទេ? ទម្រង់ការសរសេរនេះ ត្រូវបានប្រើប្រាស់ដោយក្រុមអ្នករកប្រាក់ចំណូលតាមមាតិកា (Monetization)ជាមួយនឹងបណ្តាញសង្គមនៅលើផូសរបស់ពួកគេ ដែលពួកគេយល់ឃើញថា ការផ្តាច់ពាក្យរស៊ើបមួយចំនួន វាអាចគេចពីការចាប់ពាក្យ (sensitive words) ពីប្រព័ន្ធត្រួតពិនិត្យមាតិការរបស់បណ្តាញសង្គម។
ខ្ញុំបានធ្វើការសិក្សារបស់កាលពីលើកមុនដែរស្តីពី លំនាំខម្មិន្តនៅលើហ្វេសប៊ុកផូស វិទ្យុអាស៊ីសេរី។ បើពិនិត្យមើលទៅ គឺមានលំនាំស្រដៀងទៅនឹងលំនាំខម្មិន្តរបស់ហ្វេសប៊ុកផេក The Kanitha Show។ ស្រដៀងគ្នានេះគឺការ ទម្រង់ខម្មិន្តការផ្តាច់ពាក្យពីគ្នាដើម្បីគេចពីការចាប់ពាក្យរស៊ើបរបស់បណ្តាញសង្គម និង ឃ្លាខម្មិន្ត ដែលមានលក្ខណៈស្ទួនគ្នា។
ការយល់ឃើញ
ខ្ញុំយល់ថា ការផូសខម្មិន្តស្ទួនបែបនេះអាចត្រូវបានប្រើប្រាស់ឧបករណ៍ជំនួយក្នុងការផូសដោយស្វ័យប្រវត្តិ ដូចជា កម្មវិធីកុំព្យុទ័រ ដើម្បីផូសខម្មិន្តទាំងនោះចេញ។ កម្មវិធីកុំព្យុទ័រដំណើរការផូសខម្មិន្តដោយស្វ័យប្រវត្តិបែបនេះ នឹងមិនខ្វល់ពីអត្ថន័យរបស់មាតិកាផូសនោះទេ ពោលគឺកម្មវិធីកុំព្យុទ័រទាញយក បញ្ជីខម្មិន្តដែលបានសរសេរទុកយកទៅផូសតែម្តង។
វិធីសាស្ត្រីត្រូវមនុស្សជាច្រើនចាត់ទុកថា ជាវិធីសាស្ត្ររបស់ក្រុមអ្នករកលុយតាមអនឡាញ ឬហៅថា Make Money Online (MMO) ដែលវាមិនត្រឹមត្រូវទាំងស្រុងនោះទេ។ ខ្ញុំបានសរសេរពីអត្ថបទ អ្វីទៅជាMMO ដែលខ្ញុំបានបែងចែកជាពីរក្រុម។ ក្រុមទី២ គឺក្រុមគឺជាក្រុមដែលមានលទ្ធភាពក្នុងការផលិតលំនាំខម្មិន្តបែបនេះ។
ការធ្វើបែបនេះ អាចនឹងផ្តល់នូវផលប៉ះពាល់ជាអវិជ្ជដល់ការបញ្ចេញមតិនៅលើបណ្តាញសង្គម ដោយសាធារណៈជននឹងពិបាកវិនិច្ឆ័យ ថាខម្មិន្តណាជាខម្មិន្តពិត(authentic comment) និងខម្មិន្តណាគឺជាខម្មិន្តដែលត្រូវបានផូសដោយកម្មវិធីកុំព្យុទ័រ។