ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ 2024 ដែលជាការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ៤៧ ឆ្នាំទី ៦០ គ្រោងនឹងធ្វើឡើងនៅថ្ងៃអង្គារ ទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៤។ នេះជាការបោះឆ្នោតដែលបង្ហាញនូវភាព ស្មុគស្មាញនៃជម្រើស និងកង្វល់ក្នុងចំណោមមេដឹកនាំពិភពលោក និងប្រជាពលរដ្ឋ។ បើតាមរបាយការណ៍របស់ Datareportal ចេញកាលពីដើមឆ្នាំ២០២៤ ស្តីពីការយល់ពីឌីជីថលក្នុងឆ្នាំ២០២៤ របស់សហរដ្ឋអាមេរិក បានបង្ហាញថា បណ្តាញសង្គមដែលពលរដ្ឋអាមេរិកកំពុងប្រើប្រាស់ច្រើនជាងគេនោះគឺ ហ្វេសប៊ុក ដែលមានចំនួន ៧៥,៣% បន្ទាប់មក អ៊ីនស្តាក្រាម ៦៣,៩% និង ហ្វេសប៊ុក Messenger ៦១,៣%។ ដោយសារតែមានការចាប់អារម្មណ៍ពីការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកធ្វើយុទ្ធនាការបោះឆ្នោតរបស់សហរដ្ឋអាមេរិក និងដោយខ្ញុំបានធ្វើការសិក្សាពីរករណីនៃការប្រើប្រាស់ខម្មិន្តនៅលើហ្វេសប៊ុកកាលពីលើកមុន ខ្ញុំចង់ដឹងថាតើខម្មិន្តនៅលើទំព័រផ្លូវការរបស់បេក្ខជនគណបក្សទាំងសងខាងមានលក្ខណៈស្រដៀងទៅនឹងការសិក្សារបស់ខ្ញុំកន្លងទៅពី ទំព័រហ្វេសប៊ុក របស់ វិទ្យុអាស៊ីសេរី និង The Kanitha Show ដែរឬយ៉ាងណា។ វិធីសាស្ត្រនៃការសិក្សា ខ្ញុំស្វែងរក និងកំណត់នូវទំព័រហ្វេសប៊ុកផ្លូវការរបស់បេក្ខជនប្រធានាធិបតី គឺលោកស្រី កាម៉ាឡា ហារីស (Kamala Harris) និងលោក ដូណាល់ ត្រាំ…
All posts tagged Digital Literacy
ការសិក្សាពីលំនាំខម្មិន្តនៅលើហ្វេសប៊ុកផូស The Kanitha Show
កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ហ្វេសប៊ុកផេកដែលមានឈ្មោះថា The Kanitha Show បានផូសនូវមាតិកាជាប្រភេទវិដេអូដែលមានសំណេរ “តបទៅសម្ដេចធិបតី រឿង Gumball 3000។ This is my reaction to Cambodia’s leader’s post about The Kanitha Show.”។ នៅក្នុងផូសនេះមានការចូលរួម Shares = 22,741; Comments = 33,632; Likes = 25,959 គិតចាប់ពីវេលាម៉ោង 8:08 AM ថ្ងៃទី២០ ខែកញ្ញា ដល់ម៉ោង 12:09 PM ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។ នេះគឺជាផូសតែមួយគត់ ដែលមានចំនួនខំមិ្មន្តច្រើនជាងគេបង្អស់ក្នុងរយៈពេល ៤ឆ្នាំនៃការផូសរបស់ហ្វេសប៊ុកផេក The Kanitha Show ដែលមាន ៥០០០ ផូស គិតចាប់ពីផូសថ្ងៃទី១៣…
ការសិក្សាពីលំនាំខំម្មិន្តនៅលើហ្វេសប៊ុកផូស វិទ្យុអាស៊ីសេរី
កន្លងខ្ញុំបានសង្កេតឃើញមានការមានការចូលរួមខម្មិន្តទៅកាន់ហ្វេសប៊ុកផេករបស់វិទ្យុអាស៊ីសេរី។ ក្នុងផ្នែកខម្មិន្តនោះ ខ្ញុំឃើញមានការសរសេរជាពាក្យស្ទួនៗគ្នា និងពាក្យចម្លែកៗដែលមានដកឃ្លា ឬមានចុច និងបីដូចជាតាមលំដាប់លំដោយ។ មានពាក្យខ្លះជាមតិយោបល់បង្ហាញពីការមិនពេញចិត្ត ការប្រើប្រាស់ពាក្យអសុរស និងការជេរប្រមាថ ជាដើម។ សម្រាប់ខ្ញុំ ខ្ញុំមិនទាន់ចាប់អារម្មណ៍នូវការប្រើប្រាស់ពាក្យអសុរស និងពាក្យជេរប្រមាថទាំងនោះទេ ខ្ញុំចាប់អារម្មណ៍ទៅលើលំនាំពាក្យ និងឃ្លាមួយចំនួនដែលមើលទៅជាពាក្យដដែលៗ ហើយច្រើនដង និងមានលំនាំស្រដៀងគ្នា។ ដូច្នេះហើយ ខ្ញុំក៏បានសម្រេចចិត្តក្នុងការប្រមូលព័ត៌មានពីការខម្មិន្តទាំងនោះមកធ្វើការសិក្សាដើម្បីស្វែងយល់ពីលំនាំខម្មិន្តទាំងនោះ។ ខាងក្រោមនេះគឺជាអត្ថបទសិក្សាស្រាវជ្រាវបឋមរបស់ខ្ញុំដើម្បីស្វែងយល់ពីការលំនាំនៃខម្មិន្តរបស់អ្នកខម្មិន្តក្នុងហ្វេសប៊ុកផេករបស់វិទ្យុអាស៊ីសេរី។ អត្ថបទសិក្សានេះគឺជាការយល់ឃើញរបស់ខ្ញុំដោយផ្នែកលើទិន្នន័យតែមួយផ្នែកដែលខ្ញុំបានស្រង់ចំនួន ១០ផូសចេញពីទំព័រហ្វេសប៊ុក របស់ស្ថាប័នព័ត៌មានមួយតែប៉ុណ្ណោះ។ ខ្ញុំបានប្រើប្រាស់វិធីសាស្ត្រ data scrapping ទាញយកខម្មិន្តក្នុងផូសជាក់លាក់ពីហ្វេសប៊ុកផេកអាស៊ីសេរីដែលមានអាស័យដ្ឋាន http://www.facebook.com/rfacambodia ។ ដោយសារតែទិន្នន័យច្រើនពេក ខ្ញុំទាញយកផូសចំនួន ១០ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២៤ ហើយខ្ញុំជ្រើសរើសយកប្រភេទមាតិកាជា វិដេអូ ដែលជាការផ្សាយបន្តផ្ទាល់តែប៉ុណ្ណោះ ដើម្បីយកមកសិក្សាមើលពីលំនាំខម្មិន្ត។ ក្នុងការសិក្សានេះ ខ្ញុំធ្វើការបង្ហាញទិន្នន័យជាតារាងព័ត៌មានក្រាហ្វិច ជាជាង ការពិពណ៌នា។ ខ្ញុំមិនធ្វើការពិភាក្សា និងវិភាគស៊ីជម្រៅសម្រាប់ការសិក្សានេះទេ។ ខ្ញុំចង់ឲ្យអាចអាន អាចពិនិត្យមើលដោយខ្លួនឯង។ ច្បាស់ណាស់នឹងមានអ្នកខ្លះយល់ និងអ្នកខ្លះអាចថាមិនទាន់យល់ ដូច្នេះហើយ ដើម្បីជួយសម្រួលក្នុងការមើល ខ្ញុំព្យាយាមសម្រាយពន្យល់នូវពាក្យបច្ចេកទេស និងអត្ថន័យមួយចំនួនដែលមាននៅក្នុងអត្ថបទរបស់ខ្ញុំដូចខាងក្រោមនេះ។ ពន្យល់ពាក្យបច្ចេកទេស…
តើអ្វីទៅជាក្រុម MMO?
តើអ្វីទៅជាក្រុម MMO? ចម្លើយ៖ MMO មកពីពាក្យពេញ Making Money Online ដែលហៅកាត់ថា MMO ដែលបកប្រែជាភាសាខ្មែរហៅថា ការរកលុយតាមអនឡាញ។ MMO ជាក្រុមមុស្ស ឬជាបុគ្គល ដែលធ្វើការរកចំណូល (លុយ) តាមរយៈសេវាកម្មនានានៅលើប្រព័ន្ធអ៉ីនធឺណេត ដែលប្រើប្រាស់នូវចំណេះជំនាញជាក់លាក់ផ្ទាល់ខ្លួន (Talent people) ដើម្បីសម្រេចការងារដែលបានផ្តល់ឲ្យ ហើយភាគច្រើនគឺជាអ្នកធ្វើការដោយខ្លួនឯង (Freelancer)។ ក្នុងនោះមានដូចជា អ្នកសរសេរអត្ថបទលក់ អ្នកបកប្រែតាមអនឡាញ អ្នកបម្រើសេវាកម្មអតិថិជនពីចម្ងាយ (remote customer sevice) រួមទាំងអ្នកផលិតមាតិការ(វិដេអូ សំឡេង រូបភាព អត្ថបទ)។ សេវាកម្មនៅលើប្រព័ន្ធអ៉ីនធឺណេតទាំងនោះ មានដូចជា Affiliate program (Amazone) ផ្សព្វផ្សាយលក់ផលិតផលដើម្បីបានភាគរយកម្រៃជើសសា, កម្មវិធីរកប្រាក់ជាមួយបណ្តាញសង្គម (monetization program), និងប្រភេទសេវាកម្មនានាដែលស្រដៀងគ្នានេះ។ ការរកលុយតាមអនឡាញ ឬហៅ ថា MMO មាននៅក្នុងប្រទេសកម្មកម្ពុជាតាមពីដើមឆ្នាំ 2000 មកម្ល៉េះ។ ពេលនោះគឺអ្នកសរសេរអត្ថបទផ្សព្វផ្សាយនៅលើប្លក់ ដូចជា blogger…
Cambodia Launches CoolApp, A Social Messaging App, But Critics Question Data Privacy
Last month, Cambodia saw the launch of its first messaging app, CoolApp, similar to popular international apps, WhatsApp, Signal and Telegram. However, digital app experts and critics raised concerns that CoolApp might be used by the government for surveillance, and infringe on data privacy and security, and suppress political rivals. CoolApp was developed over three years (2021-2024)…
Cambodia’s Indigenous Peoples Struggle with Digital Literacy on Eve of Elections
Lek Karry has been using a smartphone for nearly two years but the grade 12 student admits she still struggles to distinguish between real and fake information online. An indigenous Brao from Ke Kuong village in northeastern Ratanakiri province, Karry initially got a smartphone to study online during the height of the Covid-19 pandemic. She…
Cambodians report scams in online shopping experiences
In Cambodia, online shopping – typically on smartphones and tablets – is becoming increasingly popular due to its convenience. However, this presents significant issues for less technologically savvy buyers, who may be more vulnerable to scams, especially when shopping on social media. On April 27, Ouk Chhaivan, a citizen in Chi Kreng District of Siem Reap province,…
650 civil servants get digital tech training
The Ministry of Post and Telecommunications’ Cambodia Academy of Digital Technology has announced that it provided digital skills training for 650 civil servants between November and March, offering certificates upon completion that it says will prove their digital competency. Tol Gnak, head of the ministry’s General Department, said on March 30 that the ministry initiated…
Nget Moses: The Cambodian Digital Rights Guru
Moses’ journey to becoming a digital security advocate started while he was working in the civil society and human rights-related fields. His professional experience and personal interest lead him to become a digital security specialist working to spread digital knowledge and improve cyber hygiene in Cambodia where malicious activities like defacement, phishing, hacking, and email…
កាំភ្លើងប្រឆាំងយន្តហោះដ្រូន
តើអ្វីទៅជាកាំភ្លើងប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើកផ្ទាល់ (physical pilot) ដែលហៅថាដ្រូននោះ? កាំភ្លើងនេះមិនមែនដូចជាកាំភ្លើងដែលមានគ្រាប់ដែលយើងអាចចាប់កាន់បានដូចជាគ្រាប់កាំភ្លើងដែលប្រើប្រាស់ដោយ ប៉ូលីស និងទាហាននោះទេ។ គ្រាប់របស់កាំភ្លើងកំចាត់ដ្រូន គឺជា រលកសញ្ញាវិទ្យុ ឬហៅថា Radio Frequency នៅពេលដែលកាំភ្លើងនេះត្រូវបានកេះកៃបាញ់ គ្រាប់រលកសញ្ញាវិទ្យុនោះនឹងទៅរំខានដល់ឧបករណ៍ បញ្ជារដ្រូន (Drone Remote Control) របស់អាកាសយានិក (Drone Pilot) ដែលធ្វើឲ្យដ្រូនមិនអាចទទួលការបញ្ជាររបស់ឧបករណ៍បញ្ជារនោះបាន។ កាំភ្លើងកំចាត់ដ្រូននេះ ក៏មានលទ្ធភាពអាច បាញ់បញ្ជារដ្រូនមួយ ឬច្រើន ដែលកំពុងតែហោះនោះ ឲ្យត្រឡប់ទៅទីតាំងដើម (Home) វិញ ឬឲ្យដ្រូនចុះចតភ្លាមៗ តាមរយៈការបញ្ជារចុះតាមដៃរបស់អ្នកកាន់កាំភ្លើងដ្រូននោះ។ នៅក្នុងអត្ថបទនេះ ខ្ញុំនឹងរៀបរាប់ពី មុខងារ និងសមត្ថិភាពរបស់កាំភ្លើងនេះ រួមទាំងការប្រើប្រាស់របស់វា និងហានិភ័យដែលអាចកើតចេញពីការប្រើប្រាស់។ ហេតុអ្វីបានជាគេប្រើប្រាស់ កាំភ្លើងកំចាត់ដ្រូន (anti-drone gun)? ប្រព័ន្ធយន្តហោះគ្មានមនុស្សបើក ឬហៅជាភាសាបច្ចេកទេសថា Unmanned aircraft systems (UAS) ត្រូវបាន ប្រើប្រាស់ដោយប្រទេសដែលមានបច្ចេកទេសបង្កើតសាពាវុធទំនើបៗ រួមបញ្ចូលទាំងបច្ចេកទេស ប្រព័ន្ធឈ្លបយកការ សម្រាប់វិស័យកងទ័ព។ យន្តហោះដ្រូនរបស់កងទ័ព…